ចរិយានានត្តញ្ញាណនិទ្ទេស
បញ្ញាក្នុងការកំណត់នូវចរិយា ឈ្មោះថា ចរិយានានត្តញ្ញាណ តើដូចម្តេច ។ ពាក្យថា ចរិយា បានដល់ ចរិយា ៣ យ៉ាង គឺវិញ្ញាណចរិយា ១ អញ្ញាណចរិយា ១ ញាណចរិយា ១ ។ វិញ្ញាណចរិយា តើដូចម្តេច ។ អាវជ្ជនកិរិយា ( កិរិយានៃការរំពឹង ) ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការឃើញ ( នូវរូប ) ក្នុងរូបទាំងឡាយ ឈ្មោះថា វិញ្ញាណចរិយា ចក្ខុវិញ្ញាណ មានអត្ថថា សម្រាប់ឃើញ ( នូវរូប ) ក្នុងរូបទាំងឡាយ ឈ្មោះថា វិញ្ញាណចរិយា វិបាកមនោធាតុ សម្រាប់ឡើង ( កាន់អារម្មណ៍ ) ព្រោះភាពនៃអារម្មណ៍ដែលបុគ្គលឃើញក្នុងរូបទាំងឡាយ ឈ្មោះថា វិញ្ញាណចរិយា វិបាកមនោវិញ្ញាណធាតុ ព្រោះភាពនៃវិបាកមនោវិញ្ញាណធាតុឡើងកាន់អារម្មណ៍ក្នុងរូបទាំងឡាយ ឈ្មោះថា វិញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹតដើម្បីប្រយោជន៍ដល់ការស្តាប់ ( នូវសំឡេង ) ក្នុងសំឡេងទាំងឡាយ ឈ្មោះថា វិញ្ញាណចរិយា សោតវិញ្ញាណ មានអត្ថថា សម្រាប់ឮ ( នូវសំឡេង ) ក្នុងសំឡេងទាំងឡាយ ឈ្មោះថា វិញ្ញាណចរិយា វិបាកមនោធាតុសម្រាប់ឡើង ( កាន់អារម្មណ៍ ) ព្រោះភាពនៃអារម្មណ៍ដែល បុគ្គលឮក្នុងសំឡេងទាំងឡាយ ឈ្មោះថា វិញ្ញាណចរិយា វិបាកមនោវិញ្ញាណធាតុ ព្រោះភាពនៃវិបាកមនោវិញ្ញាណធាតុឡើងកាន់អារម្មណ៍ ក្នុងសំឡេងទាំងឡាយ ឈ្មោះថា វិញ្ញាណចរិយា អាវជ្ជនកិរិយាជាអព្យាក្រឹតដើម្បីប្រយោជន៍ ដល់ការហិត ( នូវក្លិន ) ក្នុងក្លិនទាំងឡាយ ឈ្មោះថា វិញ្ញាណចរិយា ឃានវិញ្ញាណ មានអត្ថថា សម្រាប់ហិតក្លិនក្នុងក្លិនទាំងឡាយ ឈ្មោះថា វិញ្ញាណចរិយា