ធម្មនានត្តញ្ញាណនិទ្ទេស
ក្បាលទី 57 · ទំព័រ 85
[ ១៧៧-១៧៨ ] គប្បីជ្រាបវិនិច្ឆ័យក្នុងធម្មនានត្តញ្ញាណនិទ្ទេសដូចតទៅ បទថា កម្មបថេ ឈ្មោះថា កម្មបថ ព្រោះអត្ថថា កម្មទាំងនោះផង ជាផ្លូវ ផង ដើម្បីទៅបែកគ្នា បានដល់នូវកម្មបថទាំងនោះ ។ កុសលកម្មបថ ១០ បានដល់ កាយសុចរិត ៣ គឺវៀរចាកការសម្លាប់សត្វ ១ វៀរចាកការលួចទ្រព្យគេ ១ វៀរចាកការប្រព្រឹត្តខុសក្នុងកាម ១ វចីសុចរិត ៤ គឺវៀរចាកការនិយាយកុហក ១ វៀរចាកការនិយាយញុះញង់ ១ វៀរចាកការនិយាយគ្រោតគ្រាត ១ វៀរចាកការនិយាយពាក្យឥត ប្រយោជន៍ ១ មនោសុចរិត ៣ គឺមិនសម្លឹងរំពៃចង់បានរបស់គេ ១ មិន ព្យាបាទ ១ យល់ត្រូវ ១ ។ អកុសលកម្មបថ ១០ បានដល់ កាយទុច្ចរិត ៣ គឺសម្លាប់សត្វ ១ លួច ទ្រព្យគេ ១ ប្រព្រឹត្តខុសក្នុងកាម ១ ។ វចីទុច្ចរិត ៤ គឺនិយាយកុហក ១ និយាយញុះញង់ ១ និយាយសម្តីគ្រោតគ្រាត ១ និយាយពាក្យឥតប្រយោជន៍ ១ មនោទុច្ចរិត ៣ គឺសម្លឹងរំពៃចង់បានរបស់គេ ១ ព្យាបាទគេ ១ យល់ ខុស ១ ។