ញាណបញ្ចកនិទ្ទេស

ក្បាលទី 57 · ទំព័រ 93

គប្បីជ្រាបវិនិច្ឆ័យក្នុងញាណបញ្ចកនិទ្ទេស ដូចតទៅនេះថា លោកធ្វើបុច្ឆាវិសជ្ជនារួមគ្នាតែមួយប៉ុណ្ណោះ ព្រោះញាណទាំង ៥ នោះ មាន ការសម្ពន្ធគ្នាជាលំដាប់ ។ បទថា អភិញ្ញាតា ហោន្តិ បានដល់ ជាអ្នកដឹង ដោយល្អដោយអំណាចដឹងលក្ខណៈនៃសភាវធម៌ ។ បទថា ញាតា ហោន្តិ បានដល់ ឈ្មោះថា ជាការដឹងហើយ ព្រោះដឹងតាមសភាវៈ ដោយអំណាចនៃ ញាតប្បរិញ្ញា ។ គប្បីជ្រាបការភ្ជាប់សេចក្តីថា ធម៌ទាំងនោះ ដឹងហើយដោយ ញាណណា ញាណនោះ ឈ្មោះថា ញាណ ព្រោះអត្ថថា ដឹង ឈ្មោះថា បញ្ញា ព្រោះអត្ថថា ដឹងច្បាស់ ។ ដោយន័យនេះ គប្បីប្រកបសូម្បីញាណ ដ៏សេស ។ បទថា បរិញ្ញាតា ហោន្តិ បានដល់ ដឹងដោយជុំវិញដោយ អំណាចនៃសាមញ្ញលក្ខណៈ ។ បទថា តីរិតា ហោន្តិ បានដល់ ធម៌ដែល ចូលទៅពិចារណា ដោយភាពជារបស់មិនទៀងជាដើម ដោយអំណាច តីរណប្បរិញ្ញា ឈ្មោះថា ដល់ទីបំផុតហើយ ។ បទថា បហីនា ហោន្តិ បានដល់ លះនិច្ចសញ្ញាជាដើម ដោយអនិច្ចានុបស្សនាញាណជាដើម តាំងពី ភង្គានុបស្សនាញាណ ។ បទថា បរិច្ចត្តា ហោន្តិ បានដល់ ដកចោលដោយ អំណាចនៃការលះនោះឯង ។ បទថា ភាវិតា ហោន្តិ បានដល់ ចម្រើន ហើយ និងអប់រំហើយ ។ បទថា ឯករសា ហោន្តិ បានដល់ មានកិច្ចដូចគ្នា ដោយការឲ្យសម្រេចកិច្ចរបស់ខ្លួន និងដោយការលះធម៌ចំណែកផ្ទុយគ្នា ឬ