បដិសម្ភិទាញាណនិទ្ទេស

ក្បាលទី 57 · ទំព័រ 102

[ ១៨៦-២០១ ] គប្បីជ្រាបវិនិច្ឆ័យក្នុងបដិសម្ភិទាញាណនិទ្ទេសដូចតទៅ ព្រោះកាលមិនពោលធម៌ ក៏មិនអាចពោលដល់កិច្ចរបស់ធម៌នោះបាន ហេតុ នោះ ទើបខ្ញុំមិនដាក់ចិត្តដល់លំដាប់នៃធម៌ ដែលលោកសម្តែងហើយ តែ នឹងសម្តែងធម៌ទាំងឡាយមុន ។ អត្ថនៃធម៌ជាដើម ខ្ញុំបានពោលហើយ ។ ព្រះសារីបុត្តត្ថេរ កាលពោលធម៌ដែលទាក់ទងក្នុង ធម្ម សព្ទ ដោយបទថា សទ្ធ្រិន្ទិយំ ធម្មោ ជាដើម កាលនឹងសម្តែងអត្ថនៃ នានត្ត សព្ទ ទើប ពោលពាក្យថា អញ្ញោ សទ្ធ្រិន្ទិយំ ធម្មោ ជាដើម ។ ពិតហើយ កាលលោក ពោលថា អញ្ញោ ធម្មោ ឈ្មោះថា លោកសម្តែងដល់ការផ្សេងគ្នានៃធម៌ទាំងឡាយ ។ បទថា បដិវិទិតា បានដល់ ឈ្មោះថា ដឹងច្បាស់ គឺប្រាកដដោយ ភាពជាធម៌ចំពោះមុខ ។ ដោយបទនោះ លោកពោលដល់អត្ថនៃបទថា បដិសម្ភិទា ។ ព្រះសារីបុត្តត្ថេរសម្តែងថា កិច្ច មានការបង្អោនចិត្តជឿជាដើម ជាអត្ថនៃ សទ្ធាជាដើមទាំងនោះ ដោយបទថា អធិមោក្ខដ្ឋោ អត្ថោ ជាដើម ។