ញាណត្តយនិទ្ទេស

ក្បាលទី 57 · ទំព័រ 112

គប្បីជ្រាបវិនិច្ឆ័យក្នុងញាណត្តយនិទ្ទេសដូចតទៅ បទថា និមិត្តំ បានដល់ សង្ខារនិមិត្ត ។ បទថា អនិមិត្តេ បានដល់ ក្នុងនិព្វាន ដែលបដិបក្ខជាមួយសង្ខារនិមិត្ត ។ បទថា អធិមុត្តត្តា បានដល់ ព្រោះបណ្តោយចិត្តទៅ ដោយបង្អោនចិត្តទៅក្នុងនិព្វាននោះ ។ បទថា ផុស្ស ផុស្ស វយំ បស្សតិ បានដល់ ពាល់ត្រូវហើយ ពាល់ត្រូវហើយនូវសង្ខារនិមិត្តដោយញាណ រមែងឃើញការបែកធ្លាយទៅនៃសង្ខារនិមិត្តនោះ ដោយ វិបស្សនាញាណនោះឯង ។ ដោយបទនេះ ជាការសម្រេចដល់ភង្គានុបស្សនាញាណ ។ ភង្គានុបស្សនានោះ ញ៉ាំងអនិច្ចានុបស្សនាឲ្យសម្រេច ។ អនិច្ចានុបស្សនា ញ៉ាំងទុក្ខានុបស្សនាឲ្យសម្រេច ព្រោះវត្ថុដែលមិនទៀង ជាទុក្ខ ទុក្ខានុបស្សនានោះញ៉ាំងអនត្តានុបស្សនាឲ្យសម្រេច ព្រោះវត្ថុដែលជាទុក្ខ ជា អនត្តា ព្រោះហេតុនោះ ឈ្មោះថា លោកពោលដល់អនុបស្សនា ៣ ក្នុងបទ នេះ ដោយប្រការដូច្នេះ ។ បទថា អនិមិត្តោ វិហារោ បានដល់ វិហារធម៌ដែលជាពួក ៣ នៃ វិបស្សនានោះ ឈ្មោះថា អនិមិត្តវិហារ ព្រោះឃើញនិមិត្តដោយភាពជាភ័យ ។ បទថា បណិធឹ បានដល់ តណ្ហា ។ បទថា អប្បណិហិតេ បានដល់ ក្នុង និព្វានដែលជាបដិបក្ខចំពោះតណ្ហា ។ បទថា អភិនិវេសំ បានដល់ ការប្រកាន់ មាំក្នុងតួខ្លួន ។ បទថា សុញ្ញតេ បានដល់ និព្វានដែលសូន្យចាកតួខ្លួន ។ បទ