បរិនិព្វានញ្ញាណនិទ្ទេស

ក្បាលទី 57 · ទំព័រ 154

គប្បីជ្រាបវិនិច្ឆ័យក្នុងបរិនិព្វានញ្ញាណនិទ្ទេសដូចតទៅ បទថា ឥធ បានដល់ ក្នុងសាសនានេះ ។ បទថា សម្បជានោ សេចក្តីថា បុគ្គល ដែលមានសម្បជញ្ញៈ ដោយសម្បជញ្ញៈ ៤ នេះ គឺសាត្ថកសម្បជញ្ញៈ សេចក្តីដឹងខ្លួនក្នុងកិច្ចដែលជាប្រយោជន៍ដល់ខ្លួន ១ សប្បាយសម្បជញ្ញៈ សេចក្តី ដឹងខ្លួនក្នុងបច្ច័យដែលសប្បាយ ១ គោចរសម្បជញ្ញៈ សេចក្តីដឹងខ្លួនក្នុងធម៌ ដែលជាគោចរ ១ អសម្មោហសម្បជញ្ញៈ សេចក្តីដឹងខ្លួនក្នុងការមិនវង្វេង ១ ។ បទថា បវត្តំ បានដល់ ការប្រព្រឹត្តទៅនៃបរិយុដ្ឋានក្កិលេស និងការ ប្រព្រឹត្តទៅនៃអនុសយក្កិលេស តាមសមគួរក្នុងទីទាំងពួង ។ បទថា បរិយាទិយតិ បានដល់ រមែងឲ្យអស់ទៅ គឺធ្វើឲ្យប្រព្រឹត្តទៅមិនបានដោយអំណាច នៃវិក្ខម្ភនប្បហានក្នុងធម៌ទាំងឡាយ ដែលលោកពោលដោយអំណាចនៃ ឧបចារសមាធិ និងអប្បនាសមាធិ ដោយអំណាចនៃតទង្គប្បហាន ក្នុងធម៌ ទាំងឡាយ ដែលលោកពោលដោយអំណាចនៃវិបស្សនា ដោយអំណាចនៃ សមុច្ឆេទប្បហាន ក្នុងធម៌ទាំងឡាយដែលលោកពោលដោយអំណាចនៃមគ្គ ។ ពិតហើយ លោកសង្ខេបឈានសមាបត្តិ មានទុតិយជ្ឈានជាដើម មហាវិបស្សនា និងមគ្គ ដោយមាតិកាបេយ្យាល ព្រោះញាណដែលប្រព្រឹត្តទៅ ហើយដល់អ្នកពិចារណាញាណនោះ ឈ្មោះថា បរិនិព្វានញ្ញាណ ហេតុនោះ ទើបលោកពោលថា បរិនិព្វានដោយការសង្កត់សង្កិន បរិនិព្វានដោយអង្គនៃ ធម៌នោះ បរិនិព្វានជាសមុច្ឆេទ ។ ដោយបទទាំងនេះ លោកពោលដល់ បច្ចវេក្ខណញ្ញាណ ក្នុងការរម្លត់កិលេស ។ ដោយបទថា អថវា បន ជាដើម ព្រះសារីបុត្តត្ថេរសម្តែងដល់បច្ចវេក្ខណញ្ញាណ ក្នុងការរម្លត់ខន្ធ ។ បទថា អនុបទិសេសាយ និព្វានធាតុយា បានដល់ និព្វានធាតុមាន ២ យ៉ាង គឺសឧបាទិសេសនិព្វានធាតុ ១ អនុបាទិសេសនិព្វានធាតុ ១ ។ ក្នុងនិព្វានធ