សមសីសត្ថញ្ញាណនិទ្ទេស
បញ្ញា គឺការមិនប្រាកដ ក្នុងការផ្តិលផ្តាច់ដោយប្រពៃនូវធម៌ ទាំងពួងផង ក្នុងការរម្លត់ផង ឈ្មោះថា សមសីសដ្ឋញ្ញាណ តើដូចម្តេច ។ ពាក្យថា ធម៌ទាំងពួង បានដល់ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ ពួក កុសលធម៌ ពួកអកុសលធម៌ ពួកអព្យាកតធម៌ ពួកកាមាវចរធម៌ ពួករ ូបាវចរធម៌ ពួកអរូបាវចរធម៌ ពួកអបរិយាបន្នធម៌ ។ ពាក្យថា ការផ្តិលផ្តាច់ដោយប្រពៃ អធិប្បាយថា បុគ្គលកាត់ផ្តាច់ ដោយប្រពៃនូវកាមច្ឆន្ទៈ ដោយនេក្ខម្មៈ កាត់ផ្តាច់ដោយប្រពៃនូវព្យាបាទ ដោយអព្យាបាទ កាត់ផ្តាច់ដោយប្រពៃនូវថីនមិទ្ធៈដោយអាលោកសញ្ញា កាត់ផ្តាច់ ដោយប្រពៃនូវឧទ្ធច្ចៈដោយអវិក្ខេបៈ កាត់ផ្តាច់ដោយប្រពៃនូវវិចិកិច្ឆា ដោយធម្មវវត្ថាន កាត់ផ្តាច់ដោយប្រពៃនូវអវិជ្ជាដោយញាណ កាត់ផ្តាច់ដោយ ប្រពៃនូវអរតិដោយបាមុជ្ជៈ កាត់ផ្តាច់ដោយប្រពៃនូវពួកនីវរណៈដោយ បឋមជ្ឈាន ។ បេ ។ កាត់ផ្តាច់ដោយប្រពៃនូវកិលេសទាំងពួង ដោយអរហត្តមគ្គ ។ ពាក្យថា ការរម្លត់ គឺបុគ្គលរម្លត់នូវកាមច្ឆន្ទៈដោយនេក្ខម្មៈ រម្លត់នូវព្យាបាទ ដោយអព្យាបាទ រម្លត់នូវថីនមិទ្ធៈ ដោយអាលោកសញ្ញា រម្លត់នូវឧទ្ធច្ចៈដោយអវិក្ខេបៈ រម្លត់នូវវិចិកិច្ឆាដោយធម្មវវត្ថាន រម្លត់នូវ អវិជ្ជាដោយញាណ រម្លត់នូវអរតិដោយបាមុជ្ជៈ រម្លត់នូវពួកនីវរណៈដោយ បឋមជ្ឈាន ។ បេ ។ រម្លត់នូវពួកកិលេសទាំងពួង ដោយអរហត្តមគ្គ ។ ពាក្យថា មិនប្រាកដ គឺកាលបុគ្គលបានស៊ប់នូវនេក្ខម្មៈ កាមច្ឆន្ទៈ មិនប្រាកដ កាលបុគ្គលបានស៊ប់នូវអព្យាបាទ ព្យាបាទមិនប្រាកដ កាល