វីរិយារម្ភញ្ញាណនិទ្ទេស
[ ២៣៧-២៣៨ ] គប្បីជ្រាបវិនិច្ឆ័យក្នុងវីរិយារម្ភញ្ញាណនិទ្ទេសដូចតទៅ បទថា អនុប្បន្នានំ បានដល់ មិនទាន់កើតក្នុងអត្តភាពមួយ ឬក្នុងអារម្មណ៍ មួយ ។ ព្រោះ ឈ្មោះថា អកុសល ដែលមិនទាន់កើតក្នុងសង្សារ ដែលមិន ដឹងខាងដើម និងខាងចុង រមែងមិនមាន តែកុសល ( ដែលមិនធ្លាប់កើត ) មាន ។ បទថា បបកានំ បានដល់ អាក្រក់ ។ បទថា អកុសលានំ ធម្មានំ បានដល់ ធម៌ដែលកើតអំពីការមិនឈ្លាស ។ បទថា អនុប្បាទាយ បាន ដល់ ដើម្បីមិនឲ្យកើតឡើង ។ បទថា ឧប្បន្នានំ បានដល់ ដែលកើតហើយ ក្នុងអត្តភាពនេះ ។ បទថា បហានាយ បានដល់ ដើម្បីលះបង់ ។ បទថា អនុប្បន្នានំ កុសលានំ ធម្មានំ បានដល់ ធម៌ដែលកើតអំពីការឈ្លាសដែល មិនធ្លាប់កើតក្នុងអត្តភាពនេះ ។ បទថា ឧប្បាទាយ បានដល់ ដើម្បីឲ្យកើតឡើង ។ បទថា ឧប្បន្នានំ បានដល់ ដែលកើតហើយ ក្នុងអត្តភាពនេះ ។ បទថា ឋិតិយា បានដល់ ដើម្បីតាំងនៅ ។ បទថា អសម្មោសាយ បានដល់ ដើម្បីមិនសាបសូន្យ ។ បទថា ភិយ្យោភាវាយ បានដល់ ដើម្បីកើតរឿយៗ ។ បទថា វេបុល្លាយ បានដល់ ដើម្បីភាពធំទូលាយ ។ បទថា ភាវនាយ បាន ដល់ ដើម្បីសេចក្តីចម្រើន ។ បទថា បរិបូរិយា បានដល់ ដើម្បីភាពពេញលេញ ។ ឥឡូវនេះ ព្រះសារីបុត្ត ដើម្បីសម្តែងដល់កាមច្ឆន្ទៈ ក្នុងអកុសល និង នេក្ខម្មៈក្នុងកុសល ឲ្យវិសេសក្រៃលែងឡើង ទើបពោលបទថា អនុប្បន្នស្សក ាមច្ឆន្ទស្ស ជាដើម ។ ក្នុងបទទាំងនោះ បទថា កាមច្ឆន្ទោ បានដល់ កាមរាគៈដែលជាបដិបក្ខ ចំពោះសមាធិ ។ បទថា នេក្ខម្មំ បានដល់ បឋមជ្ឈានសមាធិ ឬបឋមជ្ឈាន ឬកុសលធម៌ទាំងអស់នោះឯងជានេក្ខម្មៈ ។ ឥឡូវនេះ ព្រះសារីបុត្ត ដើម្បីសម្តែងប្រកបដោយអំណាចនៃកិលេស ទាំងពួង និងអរហត្តមគ្គដែលជាបដិបក្ខចំពោះកិលេសទាំងពួង ទើបពោ