ទស្សនបរិសុទ្ធិញ្ញាណនិទ្ទេស

ក្បាលទី 57 · ទំព័រ 177

អដ្ឋកថា សទ្ធម្មប្បកាសិនី ទស្សនវិសុទ្ធិញ្ញាណនិទ្ទេស ១៧៧ ទស្សនៈកំពុងស្អាតក្នុងខណៈនៃសកទាគាមិមគ្គ ទស្សនៈស្អាតវិសេសហើយក្នុង ខណៈនៃសកទាគាមិផល ទស្សនៈកំពុងស្អាតក្នុងខណៈនៃអនាគាមិមគ្គ ទស្សនៈ ស្អាតវិសេសហើយ ក្នុងខណៈនៃអនាគាមិផល ទស្សនៈកំពុងស្អាតក្នុងខណៈ នៃអរហត្តមគ្គ ទស្សនៈស្អាតវិសេសហើយក្នុងខណៈនៃអរហត្តផល ឈ្មោះ ថា ញាណ ដោយអត្ថថា ដឹងនូវធម៌នោះ ឈ្មោះថា បញ្ញា ដោយអត្ថថា ដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការត្រាស់ដឹងនូវ ការសង្គ្រោះនូវធម៌ទាំងពួងឲ្យមកតែមួយ នូវកិលេសមានភាពផ្សេងៗ និង គុណមានភាពតែមួយ ឈ្មោះថា ទស្សនវិសុទ្ធិញ្ញាណ ។