ខន្តិញ្ញាណបរិយោគាហណញ្ញាណនិទ្ទេស

ក្បាលទី 57 · ទំព័រ 184

[ ២៤៣-២៤៤ ] គប្បីជ្រាបវិនិច្ឆ័យក្នុងខន្តិញ្ញាណបរិយោគាហណញ្ញាណ និទ្ទេសដូចតទៅនេះ បទថា រូបំ អនិច្ចតោ វិទិតំ បានដល់ បញ្ញាដឹងថា រូបជារបស់មិនទៀង ដោយអនិច្ចានុបស្សនា ។ បទថា រូបំ ទុក្ខតោ វិទិតំ បានដល់ បញ្ញាដឹងថា រូបជាទុក្ខដោយទុក្ខានុបស្សនា ។ បទថា រូបំ អនត្តតោ វិទិតំ បានដល់ បញ្ញាដឹងថា រូបជាអនត្តាដោយអនត្តានុបស្សនា ។ បទថា យំ យំ វិទិតំ តំ តំ ខមតិ បានដល់ ដឹងច្បាស់រូបណាៗ ដោយភាពជារបស់ មិនទៀងជាដើមរមែងទទួលបាន គឺពេញចិត្តក្នុងរូបនោះៗ ដោយភាពជារបស់ មិនទៀងជាដើម ។ លោករចនាក្នុងគម្ពីរខ្លះ ធ្វើជាចំណែកៗ ថា បញ្ញាដឹង ច្បាស់រូប ដោយភាពជារបស់មិនទៀង ដឹងច្បាស់រូបណាៗ រមែងទទួលបាន នូវរូបនោះៗ ។ គប្បីផ្លាស់លិង្គ និងវចនៈ ហើយប្រកបដោយពាក្យជាដើមថា វេទនា សញ្ញា សង្ខារា អនិច្ចតោ វិទិតា បញ្ញាដឹងច្បាស់វេទនា សញ្ញា សង្ខារ ដោយភាពជារបស់មិនទៀង ។ បទថា ផុសតិ បានដល់ រមែងពាល់ត្រូវ គឺរមែងផ្សាយទៅដោយការពាល់ ត្រូវដោយវិបស្សនាញាណ ។ បទថា បរិយោគហតិ បានដល់ រមែង ចូលទៅដោយវិបស្សនាញាណ ។ បាឋៈថា បរិយោគាហតិ ដូច្នេះក៏មាន ។ អដ្ ។ បញ្ញាក្នុងការប្រមូល ឈ្មោះថា បទេសវិហារញ្ញាណ តើដូចម្តេច ។ វេទនាព្រោះមិច្ឆាទិដ្ឋិជាបច្ច័យក៏មាន វេទនាព្រោះការរម្ងាប់នូវមិច្ឆាទិដ្ឋិជា បច្ច័យក៏មាន វេទនាព្រោះសម្មាទិដ្ឋិជាបច្ច័យក៏មាន វេទនាព្រោះការរម្ងាប់ នូវសម្មាទិដ្ឋិជាបច្ច័យក៏មាន វេទនាព្រោះមិច្ឆាសង្កប្បជាបច្ច័យក៏មាន វេទនា ព្រោះការរម្ងាប់នូវមិច្ឆាសង្កប្បជាបច្ច័យក៏មាន វេទនាព្រោះសម្មាសង្កប្បជាបច្ច័យ ក៏មាន វេទនាព្រោះការរម្ងាប់នូវសម្មាសង្កប្បជាបច្ច័យក៏មាន ។