វិវដ្តញ្ញាណនិទ្ទេស
បញ្ញាព្រោះភាពជាអធិបតី ឈ្មោះថា សញ្ញាវិវដ្តញ្ញាណ តើ ដូចម្តេច ។ បញ្ញា ព្រោះមាននេក្ខម្មៈជាអធិបតី រមេលោចេញចាកកាមច្ឆន្ទសញ្ញា ហេតុនោះ បញ្ញា ព្រោះភាពជាអធិបតី ឈ្មោះថា សញ្ញាវិវដ្តញ្ញាណ បញ្ញាព្រោះការមិនមានព្យាបាទជាអធិបតី រមេលោចេញចាកព្យាបាទសញ្ញា ហេតុនោះ បញ្ញា ព្រោះភាពជាអធិបតី ឈ្មោះថា សញ្ញាវិវដ្តញ្ញាណ បញ្ញា ព្រោះមានអាលោកសញ្ញាជាអធិបតី រមេលោចេញចាកថីនមិទ្ធសញ្ញា ហេតុ នោះ បញ្ញា ព្រោះភាពជាអធិបតី ឈ្មោះថា សញ្ញាវិវដ្តញ្ញាណ បញ្ញា ព្រោះ មានអវិក្ខេបៈជាអធិបតី រមេលោចេញចាកឧទ្ធច្ចសញ្ញា ហេតុនោះ បញ្ញា ព្រោះភាព ជាអធិបតី ឈ្មោះថា សញ្ញាវិវដ្តញ្ញាណ បញ្ញា ព្រោះមានធម្មវវត្ថាន ជាអធិបតី រមេលោចេញចាកវិចិកិច្ឆាសញ្ញា ហេតុនោះ បញ្ញា ព្រោះភាពជា អធិបតី ឈ្មោះថា សញ្ញាវិវដ្តញ្ញាណ បញ្ញា ព្រោះមានញាណជាអធិបតី រមេលោចេញចាកអវិជ្ជាសញ្ញា ហេតុនោះ បញ្ញា ព្រោះភាពជាអធិបតី ឈ្មោះ ថា សញ្ញាវិវដ្តញ្ញាណ បញ្ញា ព្រោះមានបាមុជ្ជៈជាអធិបតី រមេលោចេញចាក អរតិសញ្ញា ហេតុនោះ បញ្ញា ព្រោះភាពជាអធិបតី ឈ្មោះថា សញ្ញាវិវដ្តញ្ញាណ បញ្ញា ព្រោះមានបឋមជ្ឈានជាអធិបតី រមេលោចេញចាក នីវរណសញ្ញា ហេតុនោះ បញ្ញា ព្រោះភាពជាអធិបតី ឈ្មោះថា សញ្ញាវិវដ្តញ្ញាណ ។ បេ ។ បញ្ញាព្រោះមានអរហត្តមគ្គ ជាអធិបតី រមេលោចេញចាក សព្វកិលេស សញ្ញា ហេតុនោះ បញ្ញា ព្រោះភាពជាអធិបតី ឈ្មោះថា សញ្ញាវិវដ្តញ្ញាណ ឈ្មោះថា ញាណ ដោយអត្ថថា ដឹងនូវធម៌នោះ ឈ្មោះ