សោតធាតុវិសុទ្ធិញ្ញាណនិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យក្នុងសោតធាតុវិសុទ្ធិញ្ញាណនិទ្ទេសដូចតទៅ នេះ លោកពោលបទថា ទូរេបិ សទ្ទានំ ជាដើម ដើម្បីចង្អុលបង្ញាញដល់ ឧបាយរបស់ភិក្ខុដែលជាអាទិកម្មិក ( អ្នកផ្តើមចម្រើនសមថៈ ) ដែលបំណង នឹងធ្វើទិព្វសោតឲ្យកើត ។ ក្នុងបទទាំងនោះ បទថា ទូរេបិ សទ្ទានំ សទ្ទនិមិត្តំ បានដល់ សំឡេង ក្នុងរវាងនៃសំឡេងទាំងឡាយក្នុងទីឆ្ងាយ ។ ពិតហើយ សំឡេងនោះឯងជា សទ្ទនិមិត្តដោយអំណាចធ្វើជានិមិត្ត ។ សូម្បីកាលលោកពោលថា ទូរេ ក៏បាន ដល់ក្នុងទីដែលជាគន្លងនៃសំឡេងតាមប្រក្រតីនោះឯង ។ បទថា ឱឡារិកានំ បានដល់ សំឡេងគ្រោតគ្រាត ។ បទថា សុខុមានំ បានដល់ សំឡេងល្អិត ។ បទថា សណ្ញសណ្ហានំ បានដល់ សំឡេងល្អិតដោយសំឡេងដែលល្អិត អធិប្បាយថា សំឡេងល្អិតក្រៃលែង ។ ដោយពាក្យនោះ ឈ្មោះថា លោក ពោលដល់សំឡេងដែលល្អិតក្រៃលែង ។ ភិក្ខុដែលបានឈាន ដែលជាអាទិកម្មិក បំណងនឹងញ៉ាំងញាណនេះឲ្យកើត ចូលឈានដែលជាបាទនៃអភិញ្ញា លុះចេញហើយ មានចិត្តក្នុងបរិកម្មសមាធិ មុនដំបូងគួរនឹករាវរក ដល់សំឡេង គ្រោតគ្រាត មានសំឡេងសីហៈជាដើមក្នុងព្រៃក្នុងទីឆ្ងាយ ជាគន្លងនៃត្រចៀក តាមប្រក្រតី ។ គួរនឹករាវរកដល់សំឡេងដែលល្អិតៗ តាមលំដាប់តាំងពី សំឡេងគ្រោតគ្រាតទាំងពួងយ៉ាងនេះ គឺសំឡេងរគាំងក្នុងវត្ត សំឡេងស្គរ អដ្ឋកថា សទ្ធម្មប្បកាសិនី សោតធាតុវិសុទ្ធិញ្ញាណនិទ្ទេស ២២៩ សំឡេងស័ង្ខ សំឡេងស្វាធ្យាយរបស់សាមណេរ និងសំឡេងភិក្ខុកំលោះ ដែលកំពុងស្វាធ្យាយដោយកម្លាំងទាំងអស់ មានសំឡេងជាដើមថា អ្វីលោក ម្ចាស់ អ្វីអាវុសោ របស់ភិក្ខុដែលពោលពាក្យតាមប្រក្រតី សំឡេងបក្សី សំឡេង ខ្យល់ សំឡេងសូរជើង សំឡេងទឹកពុះ សំឡេងស្លឹកត្នោតងាប់ព្រោះកំដៅថ្ងៃ សំឡេងស្រមោចខ្មៅ ស្រមោចក្