ចេតោបរិយញ្ញាណនិទ្ទេស

ក្បាលទី 57 · ទំព័រ 234

ក្នុងចេតោបរិយញ្ញាណនិទ្ទេស ព្រះសារីបុត្តត្ថេរលើកវិធីដែល គួរពោលឡើងសម្តែងដោយពាក្យថា សោ ឯវំ បជានាតិ ជាដើម ។ បទថា ឥទំ រូបំ សោមនស្សិន្ទ្រិយសមុដ្ឋិតំ ជាដើម ជាវិធីដែលភិក្ខុ អ្នក បានឈានដែលជាអាទិកម្មិកគួរបដិបត្តិ ។ សេចក្តីនេះដូចម្តេច ភិក្ខុអ្នកបានឈាន បំណងនឹងធ្វើញាណនោះឲ្យកើតឡើង គួរធ្វើទិព្វចក្ខុញ្ញាណឲ្យកើតឡើងមុនជាលំដាប់ ដំបូង ។ ព្រោះចេតោបរិយញ្ញាណនោះ រមែងសម្រេចដោយអំណាច នៃទិព្វចក្ខុ ទិព្វចក្ខុនោះ ជាបរិកម្មរបស់ចេតោបរិយញ្ញាណ ព្រោះហេតុនោះ ភិក្ខុ នោះ ចម្រើនអាលោកកសិណ ឃើញពណ៌របស់លោហិត ដែលប្រព្រឹត្តទៅ ព្រោះអាស្រ័យហទយរូបរបស់អ្នកដទៃ ដោយទិព្វចក្ខុហើយ គប្បីស្វែងរក ( សម្លឹង ) ចិត្ត ។ ព្រោះលោហិតនោះ ( ឈាមរក្សាបេះដូង ) កាលកសលុសោមនស្សប្រព្រឹត្តទៅ រមែងមានពណ៌ក្រហម ដូចពណ៌ផ្លែជ្រៃទុំ ។ បើ ជាអកុសលសោមនស្សប្រព្រឹត្តទៅ លោហិតនោះរមែងមានពណ៌ល្អក់ ។ បើ ជាទោមនស្សប្រព្រឹត្តទៅ រមែងមានពណ៌ខ្មៅល្អក់ ដូចពណ៌ផ្លែព្រីងទុំ ។ បើ កុសលឧបេក្ខាប្រព្រឹត្តទៅ រមែងមានពណ៌ថ្លា ដូចប្រេងល្ង ។ បើអកុសលឧបេក្ខាប្រព្រឹត្តទៅ លោហិតនោះរមែងល្អក់ ។ ព្រោះហេតុនោះ ភិក្ខុនោះឃើញ ពណ៌លោហិតក្នុងហទយៈរបស់បុគ្គលដទៃថា រូបនេះកើតដោយសោមនស្ស្រិន្ទិយ រូបនេះកើតឡើងដោយទោមនស្សិន្ទ្រិយ រូបនេះកើតឡើងដោយ ឧបេក្ខិន្ទ្រិយ ដូច្នេះហើយ ស្វែងរកចិត្ត គប្បីធ្វើចេតោបរិយញ្ញាណឲ្យមាន កម្លាំង ។ ព្រោះកាលចេតោបរិយញ្ញាណនោះមានកម្លាំងយ៉ាងនេះ ភិក្ខុរមែង ដឹងចិត្តដែលមានប្រភេទជាកាមាវចរជាដើម សូម្បីទាំងអស់ដោយលំដាប់ជាប់ តាមអំពីចិត្តទៅកាន់ចិត្ត វៀរការមើលហទយរូប ។ សូម្បីក្នុងអដ្ឋកថាក៏ពោល ពាក្យនេះថា សួរថា បុគ្