បុព្វេនិវាសានុស្សតិញ្ញាណនិទ្ទេស

ក្បាលទី 57 · ទំព័រ 240

គប្បីជ្រាបវិនិច្ឆ័យ ក្នុងបុព្វេនិវាសានុស្សតិញ្ញាណនិទ្ទេសដូចតទៅ បទថា ឯវំ បជានាតិ ជាដើម ព្រះសារីបុត្តត្ថេរ ពោលដើម្បីសម្តែង វិធីឲ្យកើតបុព្វេនិវាសានុស្សតិញ្ញាណនោះ ដល់បុគ្គលដែលមានចិត្តអប់រំហើយ ក្នុងឥទ្ធិបាទ ៤ ហើយប្រាថ្នានឹងធ្វើបុព្វេនិវាសានុស្សតិញ្ញាណឲ្យកើត ។ ពិត ហើយ ភិក្ខុកាលឃើញបដិច្ចសមុប្បាទដោយលំដាប់ហើយ រមែងឃើញសេចក្តី សង្ខេបនៃផល ដែលជាបច្ចុប្បន្ន ពោល គឺវិញ្ញាណ នាមរូប សឡាយតនៈ ផស្សៈ និងវេទនា រមែងឃើញសង្ខេបនៃហេតុ ពោលគឺកម្ម និងកិលេសក្នុងភព មុន ដែលជាបច្ច័យដល់សេចក្តីសង្ខេបនៃផលនោះ ។ រមែងឃើញសេចក្តី សង្ខេបនៃផលក្នុងភពមុន ដែលជាបច្ច័យដល់សេចក្តីសង្ខេបនៃហេតុនោះ រមែង ឃើញសេចក្តីសង្ខេបនៃហេតុក្នុងភពទី ៣ ដែលជាបច្ច័យដល់សេចក្តីសង្ខេប នៃផលនោះ រមែងឃើញការបន្តនៃជាតិ ដោយការឃើញបដិច្ចសមុប្បាទយ៉ាង នេះ ។ ការមនសិការបដិច្ចសមុប្បាទ មានឧបការៈច្រើនដល់បុព្វេនិវាសានុស្សតិញ្ញាណ ដោយប្រការដូច្នេះ ។ ក្នុងបទទាំងនោះ បទនេះថា ឥមស្មឹ សតិ ឥទំ ហោតិ ឥមស្សុប្បាទា ឥទំ ឧប្បជ្ជតិ ជាពាក្យលើកឡើងពង្រីកសេចក្តីរបស់បដិច្ចសមុប្បាទ ។ បើ សួរថា ដោយពាក្យណាមួយនៃពាក្យទាំងនោះ អត្ថក៏សម្បូរហើយ ព្រោះ ហេតុអ្វី ទើបពោលទុកពីរយ៉ាង ឆ្លើយថា ព្រោះមានសេចក្តីផ្សេងគ្នា អដ្ឋកថា សទ្ធម្មប្បកាសិនី បុព្វេនិវសានុស្សតិញ្ញាណនិទ្ទេស ២៤១ ដោយអត្ថ សេចក្តីនេះដូចម្តេច សេចក្តីថា បទថា ឥមស្មឹ សតិ បានដល់ កាលបច្ច័យនេះមាន ។ បទនេះ ជាពាក្យពោលទួទៅដល់បច្ច័យទាំងអស់ ។ បទថា ឥទំ ហោតិ បានដល់ វត្ថុដែលកើតឡើងព្រោះបច្ច័យនេះរមែងមាន ។ បទនេះ ពោលទួទៅដល់វត្ថុដែលកើតឡើងព្រោះបច្ច័យទាំងអស់ ។