ទិព្វចក្ខុញ្ញាណនិទ្ទេស

ក្បាលទី 57 · ទំព័រ 279

គប្បីជ្រាបវិនិច្ឆ័យក្នុងទិព្វចក្ខុញ្ញាណនិទ្ទេសដូចតទៅ បទថា អាលោកសញ្ញំ មនសិករោតិ បានដល់ មនសិការពន្លឺព្រះអាទិត្យ ព្រះចន្ទ និងកែវមណី ទាំងពេលថ្ងៃ ពេលយប់ថា ពន្លឺ ។ ម្យ៉ាងទៀត កាលបើ មនសិការយ៉ាងនេះ លោកពោលថា មនសិការអាលោកសញ្ញា ព្រោះ ញ៉ាំងសញ្ញាឲ្យប្រព្រឹត្តទៅក្នុងចិត្តថា ពន្លឺ ។ បទថា ទិវាសញ្ញំ អធិដ្ឋាតិ បានដល់ មនសិការអាលោកសញ្ញា យ៉ាង នេះហើយ តម្កល់សញ្ញាថាជាពេលថ្ងៃ ។ បទថា យថា ទិវា តថា រត្តឹ បាន ដល់ មនសិការសូម្បីពេលយប់ ដូចជាឃើញពន្លឺក្នុងពេលថ្ងៃ ដូច្នោះ ។ បទថា យថា រត្តឹ តថា ទិវា បានដល់ មនសិការពេលថ្ងៃ ដូចឃើញពន្លឺក្នុង ពេលយប់ ដូច្នោះ ។ បទថា ឥតិ វិវដ្តេន ចេតសា បានដល់ មានចិត្តមិនបាន បិទបាំងយ៉ាងនេះ ។ បទថា អបរិយោនទ្ធេន បានដល់ មិនរុំព័ទ្ធដោយជុំវិញ ។ បទថា សប្បភាសំ ចិត្តំ ភាវេតិ បានដល់ ចម្រើនចិត្តឲ្យមានពន្លឺ ។ ដោយ បទនេះលោកពោលដល់ចិត្ត ដែលមានពន្លឺដោយការបរិកម្មជាអារម្មណ៍របស់ ទិព្វចក្ខុ ឬលោកពោលសំដៅដល់ចតុត្ថជ្ឈាន មានអាលោកកសិណជាអារម្មណ៍ ។ កាលភិក្ខុនោះចម្រើនយ៉ាងនេះ ចិត្តមានពន្លឺប្រាសចាកសេចក្តីងងឹត ដែលបិទបាំង ។ កុលបុត្តដែលជាអាទិកម្មិក ប្រាថ្នាដើម្បីញ៉ាំងទិព្វចក្ខុឲ្យកើត ធ្វើអភិញ្ញា មានឈានជាបាទ មានកសិណជាអារម្មណ៍ដោយទំនងនៃព្រះបាលីនោះឯងឲ្យ