អាសវក្ខយញ្ញាណនិទ្ទេស
[ ២៥៨-២៥៩ ] គប្បីជ្រាបវិនិច្ឆ័យ ក្នុងអាសវក្ខយញ្ញាណនិទ្ទេសដូចតទៅ បទថា អនញ្ញតញ្ញស្សាមីត្រិន្ទិយំ ជាដើម មានអត្ថដូចបានពោលហើយ ។ បទថា កតិដ្ឋានានិ គច្ឆតិ ជាពាក្យសួរដើម្បីកំណត់ឋានៈដែលកើតនៃឥន្ទ្រិយ នីមួយៗ ។ បទថា ឯកំ ឋានំ គច្ឆតិ លោកអធិប្បាយថា រមែងកើតក្នុងឋានៈ ១ ។ ឋានៈជាឱកាសដែលកើត លោកពោលថា ឋានៈ ព្រោះជាទីតាំង ។ បទថា ឆ ឋានានិ បានដល់ ក្នុងខណៈមគ្គ និងផល ៦ ។ ដើម្បីសម្តែង ឥន្ទ្រិយទាំងឡាយថា ក្នុងឥន្ទ្រិយ ៣ មានអនញ្ញតញ្ញស្សាមីតិន្ទ្រិយជាដើម ឥន្ទ្រិយនីមួយៗ ប៉ុណ្ណោះជាធំ ទើបលោកពោលពាក្យជាដើមថា សទ្ធ្រិន្ទិយំ អធិមោក្ខបរិវារំ ហោតិ ។ ក្នុងបទថា សទិ្ធន្ទ្រិយស្ស អធិមោក្ខដ្ឋោ អត្ថនៃការជឿ ស៊ប់របស់សទ្ធ្រិន្ទិយ ជាដើម លោកពោលអធិមោក្ខ ដោយអំណាចកិច្ច នៃសទ្ធ្រិន្ទិយជាដើមយ៉ាងណា សូម្បីក្នុងទីនេះក៏យ៉ាងនោះ លោកពោលថា បទថា អធិមោក្ខបរិវារំ ហោតិ បានដល់ សទ្ធ្រិន្ទិយជាបរិវារ ដោយកិច្ចនៃការបង្អោន ចិត្តជឿ ។