សុទ្ធិកបដិសម្ភិទាញាណនិទ្ទេស

ក្បាលទី 57 · ទំព័រ 312

គប្បីជ្រាបវិនិច្ឆ័យក្នុងសុទ្ធិកបដិសម្ភិទាញាណនិទ្ទេសដូចតទៅ នេះថា ព្រះសារីបុត្តត្ថេរមិនបានសម្តែងដល់ប្រភេទនៃញាណទាំងនេះ ដូចខាង ដើម ព្រោះញាណទាំងនេះមិនមានសេចក្តីផ្សេងគ្នា ទើបពោលបទថា អត្ថេសុ ញាណំ អត្ថប្បដិសម្ភិទា ដូច្នេះជាដើម ។ សូម្បីមិនមានការផ្សេងគ្នានៃបញ្ញា លោកក៏ពោលថា អត្ថនានត្តេ បញ្ញា អត្ថប្បដិសម្ភិទេ ញាណំ ប្រាជ្ញាក្នុង អត្ថផ្សេងៗ ឈ្មោះថា អត្ថប្បដិសម្ភិទាញាណ ព្រោះមានសេចក្តីផ្សេងគ្នា ដោយអំណាចត្រឹមតែសច្ចធម៌ ៤ ដែលខ្លួនចាក់ធ្លុះហើយ ។ ក្នុងបទទាំងនោះ បទថា នានត្តេ បានដល់ ក្នុងភាវៈមិនតិចនៃអត្ថជាដើម ។ បទថា វវត្ថានេ បានដល់ ក្នុងការកាត់សម្រេចអត្ថជាដើម ។ បទថា សល្លក្ខណេ បានដល់ ក្នុងការឃើញអត្ថជាដើមដោយប្រពៃ ។ បទថា ឧបលក្ខណេ បានដល់ ក្នុងការឃើញអត្ថជាដើមយ៉ាងល្អក្រៃលែង ។ បទថា បភេទេ បានដល់ ក្នុងប្រភេទផ្សេងៗ នៃអត្ថជាដើម ។ បទថា បភាវនេ បាន ដល់ ក្នុងការកើតនៃអត្ថជាដើមដោយធ្វើឲ្យប្រាកដ ។ បទថា ជោតនេ បាន ដល់ ក្នុងការបង្ញាញអត្ថជាដើម ។ បទថា វិរោចនេ បានដល់ ក្នុងការសម្តែង អត្ថជាដើមច្រើនយ៉ាង ។ បទថា បកាសនេ បានដល់ ក្នុងការប្រកាសអត្ថ ជាដើម ។ លោកពោលធ្វើបទថា នានត្តេ ឲ្យជាមូលបទដោយអំណាចទួទៅដល់ បទទាំងអស់ ។ ក្នុងបទទាំងនេះ គប្បីប្រកបអត្ថយ៉ាងនេះថា បទថា អដ្ឋកថា សទ្ធម្មប្បកាសិនី សុទ្ធិកបដិសម្ភិទាញាណនិទ្ទេស ៣១៣ វវត្ថានេ លោកពោលដោយអំណាចព្រះសោតាបន្ន បទថា សល្លក្ខណេ លោក ពោលដោយអំណាចព្រះសកទាគាមី ។ បទថា បភេទេ បភាវនេ លោក ពោលដោយអំណាចព្រះអនាគាមី ។ បទថា ជោតនេ វិរោចនេ បកាសនេ លោកពោលដោយអំណាចព្រះអរហន្ត ។