ឥន្ទ្រិយបរោបរិយត្តញ្ញាណនិទ្ទេស

ក្បាលទី 57 · ទំព័រ 319

គប្បីជ្រាបវិនិច្ឆ័យ ក្នុងឥន្ទ្រិយបរោបរិយត្តញ្ញាណនិទ្ទេសដូចតទៅ បទថា តថាគតស្ស សូម្បីមិនមានដោយសរុបក្នុងឧទ្ទេសលោក ក៏ ពោលថា តថាគតស្ស ព្រោះលោកពោលថា ញាណ ៦ មិនទួទៅដល់ សាវ័កទាំងឡាយ ព្រោះហេតុនោះ ទើបក្នុងនិទ្ទេស ធ្វើការប្រារព្ធពាក្យថា តថាគតដែលសម្រេចហើយដោយអត្ថក្នុងឧទ្ទេស ។ បទថា សត្តេ បស្សតិ សេចក្តីថា ឈ្មោះថា សត្វ ព្រោះជាប់ គឺព្រោះ ជាប់ជំពាក់ដោយឆន្ទរាគៈក្នុងរូបជាដើម ។ ព្រះតថាគតទ្រង់ឃើញ ទ្រង់ប្រមើល មើលសត្វទាំងនោះ ដោយចក្ខុដែលជាឥន្ទ្រិយបរោបរិយត្តញ្ញាណ ។ បទថា អប្បរជក្ខេ នេះ មានវិគ្គហៈថា ឈ្មោះថា ដែលមានធូលីតិចក្នុង ភ្នែក ព្រោះអត្ថថា សត្វទាំងនេះមានកិលេសដូចធូលី គឺរាគៈជាដើម តិចក្នុង ភ្នែក គឺបញ្ញា ។ ឬព្រោះអត្ថថា សត្វទាំងនេះមានកិលេសដូចធូលី គឺរាគៈ ជាដើមតិច ។ នូវសត្វទាំងនោះដែលមានកិលេសដូចធូលីតិចក្នុងបញ្ញាចក្ខុ ។ បទថា មហារជក្ខេ មានវិគ្រោះថា ឈ្មោះថា មានធូលីច្រើនក្នុងភ្នែក ព្រោះអត្ថថា សត្វទាំងនេះមានកិលេសដូចធូលី គឺរាគៈជាដើម ច្រើនក្នុងភ្នែក គឺបញ្ញា ។ ឬព្រោះអត្ថថា សត្វទាំងនេះមានកិលេសដូចធូលី គឺរាគៈជាដើម ច្រើន ។ បទថា តិក្ខ្រិន្ទិយេ មុទ្រិន្ទិយេ មានវិគ្គហៈថា ឈ្មោះថា មានឥន្ទ្រិយចាស់ ក្លា ព្រោះអត្ថថា សត្វទាំងនេះមានសទ្ធ្រិន្ទិយជាដើម ចាស់ក្លា ។ ឈ្មោះថា មានឥន្ទ្រិយទន់ ព្រោះអត្ថថា សត្វទាំងនេះ មានសទ្ធ្រិន្ទិយជាដើមទន់ ។ បទថា ស្វាការេ ទ្វាការេ មានវិគ្គហៈថា ឈ្មោះថា មានអាការល្អ ព្រោះ អត្ថថា សត្វទាំងនេះ មានអាការ គឺមានចំណែកមានសទ្ធាជាដើមល្អ ។