យមកប្បាដិហិរយញ្ញាណ

ក្បាលទី 57 · ទំព័រ 280

ជាការគួរដល់អភិនីហារ ដោយអាការទាំងពួង ។ ហើយគប្បីធ្វើកសិណយ៉ាងណា មួយក្នុងកសិណទាំង ៣ យ៉ាងនេះ គឺតេជោកសិណ ១ ឱទាតកសិណ ១ អាលោកកសិណ ១ ឲ្យជិតទុក គប្បីធ្វើឧបចារជ្ឈានឲ្យជាអារម្មណ៍ហើយ ឲ្យចម្រើនហើយបញ្ឈប់ទុក អធិប្បាយថា មិនគួរឲ្យអប្បនាកើតក្នុងអារម្មណ៍ នោះ ។ ប្រសិនបើឲ្យអប្បនាកើត រមែងជានិស្ស័យនៃឈានដែលជាបាទ មិន មែនជានិស្ស័យនៃបរិកម្ម ។ ក្នុងកសិណទាំង ៣ យ៉ាងនេះ អាលោកកសិណ នោះឯងប្រសើរជាង ។ លោកពោលកសិណ ២ យ៉ាងក្រៅអំពីនោះ ដោយ អនុលោមអាលោកកសិណនោះឯង ។ ព្រោះហេតុធ្វើគួរធ្វើអាលោកកសិណ ឬកសិណក្រៅអំពីនេះណាមួយឲ្យជាអារម្មណ៍ ហើយធ្វើឈាន ៤ ឲ្យកើតត ាំងនៅក្នុងឧបចារភូមិនោះឯងទៀត ហើយគប្បីចម្រើនកសិណ ។ គប្បីឃើញ រូបខាងក្នុងនៃទីដែលចម្រើនហើយ ។ កាលភិក្ខុនោះឃើញរូប មិនធ្វើការផ្សាយ ទៅនៃពន្លឺដោយចិត្តបរិកម្ម ដោយសេចក្តីខ្វល់ខ្វាយនោះ វារៈនៃបរិកម្មរមែង ផុតទៅ បន្ទាប់អំពីនោះ ពន្លឺក៏បាត់ទៅ កាលពន្លឺបាត់ទៅ រូបក៏មិនប្រាកដ ។ កាលបើយ៉ាងនោះ ភិក្ខុនោះគួរចូលឈានជាបាទរឿយៗ លុះចេញចាកឈាន នោះ គប្បីផ្សាយពន្លឺទៅ ពន្លឺរមែងមានកម្លាំងច្រើនតាមលំដាប់ ដោយប្រការ ដូច្នេះ ។ ពន្លឺនឹងតាំងនៅក្នុងឋានៈ ដែលកំណត់ទុកថា ពន្លឺចូរមានក្នុងទីនេះ ដូច្នេះ ។ ការឃើញរូប រមែងមានដល់ភិក្ខុដែលអង្គុយមើលសូម្បីអស់ថ្ងៃ ។ ក្នុងការឃើញរូបនោះ កាលណារូបនេះ គឺរូបដែលមិនទៅកាន់គន្លងនៃមំសចក្ខុ រូបនៅក្នុងផ្ទៃ រូបអាស្រ័យហទយវត្ថុ រូបអាស្រ័យនៅក្រោមផែនដី រូបនៅ