រស្មី៦ពណ៌

ក្បាលទី 57 · ទំព័រ 283

បទថា ហីនេ បានដល់ គួរស្អប់ គួរនឿយណាយ គួរតិះដៀល គួរមើលងាយ ដោយអំណាចនៃជាតិត្រកូល និងភោគៈជាដើម ដែលថោកទាប ព្រោះ ប្រកបដោយផលរបស់មោហៈ ។ បទថា បណីតេ បានដល់ ផ្ទុយគ្នានឹង ហីនេ នោះ ព្រោះប្រកបដោយផលរបស់អមោហៈ ។ បទថា សុវណ្ណេ បានដល់ ប្រកបដោយពណ៌សម្បុរគួរប្រាថ្នា គួរស្រឡាញ់ គួរពេញចិត្ត ព្រោះប្រកបដោយ ផលរបស់អទោសៈ ។