សព្វញ្ញុតញ្ញាណ

ក្បាលទី 57 · ទំព័រ 296

ឋានៈជាឱកាសដែលកើត លោកពោលថា ឋានៈ ព្រោះជាទីតាំង ។ បទថា ឆ ឋានានិ បានដល់ ក្នុងខណៈមគ្គ និងផល ៦ ។ ដើម្បីសម្តែង ឥន្ទ្រិយទាំងឡាយថា ក្នុងឥន្ទ្រិយ ៣ មានអនញ្ញតញ្ញស្សាមីតិន្ទ្រិយជាដើម ឥន្ទ្រិយនីមួយៗ ប៉ុណ្ណោះជាធំ ទើបលោកពោលពាក្យជាដើមថា សទ្ធ្រិន្ទិយំ អធិមោក្ខបរិវារំ ហោតិ ។ ក្នុងបទថា សទិ្ធន្ទ្រិយស្ស អធិមោក្ខដ្ឋោ អត្ថនៃការជឿ ស៊ប់របស់សទ្ធ្រិន្ទិយ ជាដើម លោកពោលអធិមោក្ខ ដោយអំណាចកិច្ច នៃសទ្ធ្រិន្ទិយជាដើមយ៉ាងណា សូម្បីក្នុងទីនេះក៏យ៉ាងនោះ លោកពោលថា បទថា អធិមោក្ខបរិវារំ ហោតិ បានដល់ សទ្ធ្រិន្ទិយជាបរិវារ ដោយកិច្ចនៃការបង្អោន ចិត្តជឿ ។