អនាវរណញ្ញាណ
សូម្បីក្នុងបទដ៏សេស ក៏មានន័យនេះ ។ បទថា បរិវារំ ជាលិង្គវិបល្លាស ។ បទថា បញ្ញ្រិន្ទិយំ លោកពោលចែកអនញ្ញតញ្ញស្សាមីតិន្ទ្រិយនោះឯង ទុក ដោយឡែកដើម្បីសម្តែងសភាពដឹង ។ សូម្បីក្នុងអភិធម្ម លោកក៏ចែកបញ្ញា ។ តែម្យ៉ាងប៉ុណ្ណោះក្នុងខណៈមគ្គ និងក្នុងខណៈផល ៨ ចំណែក ដើម្បីសម្តែង សេចក្តីពិសេសនៃកិច្ចដោយបញ្ញា ។ បទថា អភិសន្ទនបរិវារំ បានដល់ សោមនស្សិន្ទ្រិយជាបរិវារនៃចិត្ត និងចេតសិកដោយកិច្ច គឺសេចក្តីស្នេហា ដូចទឹកជាបរិវារនៃលំអិតដុសខ្លួនក្នុងវេលាងូតទឹក ។ បទនេះ លោកពោល ដោយអំណាចមគ្គ ដែលសម្បយុត្តដោយសោមនស្សនោះឯង គប្បីឃើញ ឧបេក្ខិន្ទ្រិយក្នុងឋានៈនៃសោមនស្សិន្ទ្រិយ ក្នុងមគ្គដែលសម្បយុត្តដោយ ឧបេក្ខា ។ ម្យ៉ាងទៀត គប្បីកាន់យកឧបេក្ខ្រិន្ទិយនោះថា មានការមិនបន្ថែម ឡើង ជាបរិវារនៃសម្បយុត្តធម៌ទាំងឡាយ ។ បទថា បវត្តសន្តតាធិបតេយ្យបរិវារំ បានដល់ ការបន្តដែលកំពុង ប្រព្រឹត្តទៅ ឈ្មោះថា បវត្តសន្តតិ អធិប្បាយថា សន្តានដែលកំពុងប្រព្រឹត្ត ទៅ ។ ភាពជាអធិបតី ឈ្មោះថា អធិតេយ្យ អធិតេយ្យក្នុងការបន្ត ដែល កំពុងប្រព្រឹត្តទៅ ឈ្មោះថា បវត្តសន្តតាធិបតេយ្យ ។ ជីវិត្រិន្ទិយជាបរិវារនៃ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ ព្រោះជាបច្ច័យដល់ជីវិត្រិន្ទិយ ដែលកំពុងប្រព្រឹត្តទៅ និងដល់ការប្រព្រឹត្តទៅខាងមុខ ដោយភាពជាអធិបតីនៃការបន្ត ដែលប្រព្រឹត្ត ទៅដោយអំណាចនៃខាងដើម និងខាងចុង ។ បទថា សោតាបត្តិមគ្គក្ខណេ ជាតា ធម្មា ជាដើម លោកពោលដើម្បីសម្តែងដល់គុណនៃធម៌ដែលសម្បយុត្តដោយមគ្គទាំងពួង ។