សមន្តចក្ខុ

ក្បាលទី 57 · ទំព័រ 299

សហជាតធម៌ ដែលជាបរិវារនៃអនញ្ញតញ្ញស្សាមីតិន្ទ្រិយនោះ ។ ដូចគ្នានោះ ឯង ធម៌ដទៃជាបរិវាររបស់ធម៌ដទៃ ធម៌ដទៃក៏ជាបរិវាររបស់ធម៌ដទៃ ព្រោះ ហេតុនោះ មានអញ្ញមញ្ញប្បច្ច័យជាបរិវារ មាននិស្សយប្បច្ច័យជាបរិវារ មាន សម្បយុត្តប្បច្ច័យជាបរិវារ ដូចគ្នានោះឯង ។ បទថា សហគតា បានដល់ ដល់នូវភាពជាធម៌ដែលកើតរួមគ្នាជាដើម ជាមួយនឹងអនញ្ញតញ្ញស្សាមីតិន្ទ្រិយនោះ ។