ទិដ្ឋិ

ក្បាលទី 57 · ទំព័រ 1

និង សេចក្តីប្រែជាភាសាខ្មែរ ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ បាលីប្រែ ៦៩-៧០ បោះពុម្ពលើកទី ១ ពុទ្ធសករាជ ២៥៥៣ បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសភាវៈទាំង ២ ឈ្មោះ ថា មគ្គញ្ញាណ តើដូចម្តេច ។ ក្នុងខណៈនៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា ឃើញ រមែងចេញចាកមិច្ឆាទិដ្ឋិ រមែងចេញចាកកិលេសដែលប្រព្រឹត្តតាម នូវមិច្ឆាទិដ្ឋិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅ ផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសភាវៈ ទាំង ២ ឈ្មោះថា មគ្គញ្ញាណ សម្មាសង្កប្បៈ ដោយអត្ថថា លើកចិត្ត ឡើង ( កាន់អារម្មណ៍ ) រមែងចេញចាកមិច្ឆាសង្កប្បៈ ចេញចាកកិលេស ដែលប្រព្រឹត្តតាមនូវមិច្ឆាសង្កប្បនោះផង ចាកខន្ធទាំងឡាយផង ចេញចាក និមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និង ការវិលត្រឡប់ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញ្ញាណ សម្មាវាចា ដោយ អត្ថថា រក្សាទុក រមែងចេញចាកមិច្ឆាវាចា ចេញចាកកិលេសដែលប្រព្រឹត្តតាម នូវមិច្ឆាវាចានោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅ ផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសភាវៈ ទាំង ២ ឈ្មោះថា មគ្គញ្ញាណ សម្មាកម្មន្តៈ ដោយអត្ថថា តាំងឡើងរមែង ចេញចាកមិច្ឆាកម្មន្តៈ ចេញចាកកិលេសដែលប្រព្រឹត្តតាមនូវមិច្ឆាកម្មន្តៈនោះ ផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាក សភាវៈទាំង ២ ឈ្មោះថា មគ្គញ្ញាណ សម្មាអាជីវៈ ដោយអត្ថថា ផូរផង់ រមែងចេញចាកមិច្ឆាអាជីវៈ ចេញចាកកិលេសដែលប្រព្រឹត្តតាមនូវមិច្ឆាអាជីវៈនោះផង ចាកខន្ធ ទាំងឡាយផង រមែងចេ