ហេតុនៃទិដ្ឋិ៨យ៉ាង
ម្យ៉ាងទៀត រមែងចេញចាកកាយកម្ម វចីកម្មទាំង ៧ យ៉ាង មានអាជីវៈជា ហេតុ ។ គប្បីជ្រាបការចេញចាកមិច្ឆាវាយាមៈ មិច្ឆាសតិ មិច្ឆាសមាធិដោយ ន័យដូចពោលហើយ ក្នុងការចេញចាកមិច្ឆាសង្កប្បៈ ។ ម្យ៉ាងទៀត បទថា មិច្ឆាសតិ បានដល់ សតិដែលកើតឡើងដោយអាការផ្ទុយគ្នាជាមួយសតិ គឺ ត្រឹមតែអកុសលចិត្តុប្បាទប៉ុណ្ណោះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងពួក ៣ នៃមគ្គជាន់លើ ដូចតទៅនេះថា អង្គរបស់មគ្គ ៨ មាន ទស្សនដ្ឋេន សម្មាទិដ្ឋិ ជាដើម រមែងបានដូចដែល បានក្នុងបឋមមគ្គដែលកើតក្នុងបឋមជ្ឈាន ។ ក្នុងបឋមមគ្គ សម្មាទិដ្ឋិ រមែង លះមិច្ឆាទិដ្ឋិ ព្រោះហេតុនោះ ទើបឈ្មោះថា សម្មាទិដ្ឋិ ។ សូម្បីសម្មាសង្កប្បៈ ជាដើម ក៏គប្បីជ្រាបដោយអត្ថ គឺការលះមិច្ឆាសង្កប្បជាដើម ។ កាលបើយ៉ាង នោះ ព្រោះលះទិដ្ឋិ ៦២ បានក្នុងបឋមមគ្គនោះឯង ទើបមិនមានទិដ្ឋិដែល គួរលះដោយមគ្គ ៣ ខាងលើ ។ ក្នុងអង្គនៃមគ្គទាំងនោះ ឈ្មោះថា សម្មាទិដ្ឋិ តើដូចម្តេច ដូចថ្នាំពិស មាន ឬមិនមាន ថ្នាំកែពិសលោកក៏ហៅថា ថ្នាំកែពិសនោះឯង យ៉ាងណា មិច្ឆាទិដ្ឋិ មាន ឬមិនមាន សម្មាទិដ្ឋិនេះក៏ឈ្មោះថាសម្មាទិដ្ឋិ ក៏យ៉ាងនោះដែរ ។ បើយ៉ាង នោះ សម្មាទិដ្ឋិនេះ ក៏ត្រឹមតែជាឈ្មោះប៉ុណ្ណោះ ឯសម្មាទិដ្ឋិមិនមានកិច្ចក្នុងមគ្គ ខាងលើ ៣ អង្គមគ្គក៏មិនបរិបូណ៌ ព្រោះហេតុនោះ គប្បីធ្វើសម្មាទិដ្ឋិ មួយ អន្លើដោយកិច្ច ទើបអង្គមគ្គបរិបូណ៌ ។ គប្បីសម្តែងសម្មាទិដ្ឋិក្នុងទីនេះ មួយអន្លើ ដោយកិច្ច ដោយកំណត់តាមដែលរកបាន ។