ទិដ្ឋិ១៨យ៉ាង
ក្បាលទី 57 · ទំព័រ 11
ដោយអនាគាមិមគ្គ ។ បទថា រូបរាគា បានដល់ ចាកការពេញចិត្តត្រេកអរក្នុងរូបភព ។ បទថា អរូបរាគា បានដល់ សេចក្តីពេញចិត្តត្រេកអរក្នុងអរូបភព ។ បទថា មានា បានដល់ កិលេសមានលក្ខណៈលើកតម្កើងខ្លួន ។ បទថា ឧទ្ធច្ចា បានដល់ កិលេសមានលក្ខណៈមិនស្ងប់ ។ បទថា អវិជ្ជាយ បានដល់ កិលេសមាន លក្ខណៈធ្វើឲ្យងងឹត ។ បទថា ភវរាគានុសយា បានដល់ កិលេសដែល ដេកត្រាំ គឺភវរាគៈដែលប្រព្រឹត្តទៅដោយអំណាចរូបរាគៈ និងអរូបរាគៈ ។ ឥឡូវនេះ ព្រះសារីបុត្ត កាលនឹងពណ៌នាដល់មគ្គញ្ញាណ ទើបពោលបទថា អជាតំ ឈាបេតិ ដូច្នេះជាដើម ។ ក្នុងបទនោះ ច្រើនបទថា អជាតំ ឈាបេតិ ជាតេន ឈានំ តេន បវុច្ចតិ សេចក្តីថា បុគ្គលដែលប្រកបព្រមដោយអរិយមគ្គនោះ រមែងដុត គឺដុតកម្លោច កាត់នូវកិលេសនោះៗ ដែលមិនទាន់កើតដោយលោកុត្តរជ្ឈាន នោះៗ ដែលប្រាកដក្នុងសន្តានរបស់ខ្លួន ដោយហេតុនោះ ទើបលោកពោល លោកុត្តរជ្ឈាននោះ ថាជាឈាន ។