ទិដ្ឋិ១៦យ៉ាង

ក្បាលទី 57 · ទំព័រ 11

បទថា ឈានវិមោក្ខេ កុសលតា សេចក្តីថា បុគ្គលដែលប្រកបព្រម ដោយអរិយមគ្គនោះ រមែងមិនញាប់ញ័រក្នុងទិដ្ឋិផ្សេងៗ ដែលលះបានហើយ ដោយបឋមមគ្គនោះឯង ព្រោះភាវៈជាអ្នកឈ្លាសក្នុងឈាន មានវិតក្កជាដើម ដែលសម្បយុត្តដោយអរិយមគ្គនោះ និងក្នុងអរិយមគ្គ ពោលគឺវិមោក្ខ ដោយ អំណាចការមិនវង្វេង ។ ឈ្មោះថា ឈានមាន ២ យ៉ាង គឺអារម្មណូបនិជ្ឈាន លក្ខណូបនិជ្ឈាន ១ ។ ឈានមានលោកិយបឋមជ្ឈានជាដើម ឈ្មោះថា ឈាន ព្រោះអត្ថថា ចូលទៅសម្លឹងអារម្មណ៍ មានកសិណជាដើម វិបស្សនា ឈ្មោះថា ឈាន ព្រោះអត្ថថា ចូលទៅសម្លឹងសាមញ្ញលក្ខណៈនៃសង្ខារ ទាំងឡាយតាមសេចក្តីពិត លោកុត្តរ ឈ្មោះថា ឈាន ព្រោះអត្ថថា ចូលទៅ សម្លឹងលក្ខណៈដែលពិតក្នុងនិព្វាន ។ តែក្នុងទីនេះ លោកមិនពាល់ត្រូវឈាន ដែលមានអត្ថថា ចូលទៅសម្លឹងលក្ខណៈដែលទួទៅដោយគោត្រភូ ហើយ ពោលដល់ឈាន ព្រោះអត្ថថា ដុតកិលេសដោយមិនទួទៅ ។ ម្យ៉ាងទៀត ក្នុងទីនេះ អត្ថនៃវិមោក្ខ មានអត្ថថា បង្អោនទៅដោយល្អក្នុងអារម្មណ៍ គឺ និព្វាន និងមានអត្ថថា ផុតដោយល្អអំពីកិលេសទាំងឡាយ ។ បទថា សមាហិត្វា យថា ចេ វិបស្សតិ សេចក្តីថា ព្រះយោគាវចរ ធ្វើការតាំងចិត្តមាំមុន ដោយសមាធិឯណានីមួយនៃអប្បនាសមាធិ ឧបចារសមាធិ និងខណិកសមាធិ ហើយឃើញច្បាស់ក្នុងខាងក្រោយឯណា ។ ចេ សព្ទ ជាសមុច្ចយត្ថៈ ( មានអត្ថថា រួបរួម ) រមែងរួបរួមវិបស្សនា ។ បទថា វិបស្សមានោ តថា ចេ សមាទហេ សេចក្តីថា ឈ្មោះថា វិបស្សនានេះ មានសភាពសៅហ្មង មិនមានភាពគួរត្រេកអរ ចំណែកឈ្មោះ ថា សមថៈ មានសភាពល្អិត មានសភាពគួរត្រេកអរ ព្រោះហេតុនោះ ព្រះយោគាវ ចរ កាលកំពុងចម្រើនវិបស្សនា គប្បីតាំងមាំដើម្បីធ្វើចិត្តដែល សៅហ្មងដោយវិបស្សនានោះ ឲ្យមានសេចក្តីប្រាថ្នា ( ន