អានាបានកថា
ក្បាលទី 57 · ទំព័រ 85
អកុសលកម្មបថ ១០ បានដល់ កាយទុច្ចរិត ៣ គឺសម្លាប់សត្វ ១ លួច ទ្រព្យគេ ១ ប្រព្រឹត្តខុសក្នុងកាម ១ ។ វចីទុច្ចរិត ៤ គឺនិយាយកុហក ១ និយាយញុះញង់ ១ និយាយសម្តីគ្រោតគ្រាត ១ និយាយពាក្យឥតប្រយោជន៍ ១ មនោទុច្ចរិត ៣ គឺសម្លឹងរំពៃចង់បានរបស់គេ ១ ព្យាបាទគេ ១ យល់ ខុស ១ ។