ឧបការញ្ញាណ៨

ក្បាលទី 57 · ទំព័រ 86

កុសល និងអកុសលដ៏សេស លោកក៏កាន់យកដោយសំដៅដល់កុសល និងអកុសលយ៉ាងគ្រោតគ្រាត ។ បទថា រូបំ បានដល់ រូប ២៨ ដោយប្រភេទជាភូតរូប និងឧបាទាយរូប ។ បទថា វិបកំ បានដល់ វិបាក ២៣ ដោយអំណាចនៃកាមាវចរកុសលវិបាក ១៦ និងអកុសលវិបាក ៧ ។ បទថា កិរិយំ បានដល់ កាមាវចរកិរិយា ១១ ដោយអំណាចនៃបរិត្តកិរិយា ៣ និងមហាកិរិយា ៨ ។ ឈ្មោះថា កិរិយា ព្រោះអត្ថថា ត្រឹមតែការធ្វើ ព្រោះមិនមានវិបាក ។ ដោយហេតុមានប្រមាណប៉ុណ្ណេះ លោកពោល កាមាវចរនោះឯង ដោយអំណាចនៃរូបជាអព្យាក្រឹត វិបាកជាអព្យាក្រឹត និង កិរិយាជាអព្យាក្រឹត ។ [ ១៧៩-១៨០ ] បទថា ឥធដ្ឋស្ស បានដល់ របស់បុគ្គលដែលតាំងនៅក្នុង លោកនេះ ។