វោទានញ្ញាណ១៣

ក្បាលទី 57 · ទំព័រ 94

មានរសតែមួយ ដូចគ្នាដោយវិមុត្តិរស ដោយអំណាចផុតចាកធម៌ជាចំណែក សត្រូវ ។ បទថា សច្ឆិកតា ហោន្តិ បានដល់ ធ្វើឲ្យប្រចក្សហើយ ថាផល ធម៌ ដោយអំណាចការបាននិព្វានធម៌ ដោយអំណាចការចាក់ធ្លុះ ។ បទថា ផស្សិតា ហោន្តិ បានដល់ ពាល់ត្រូវ គឺបានទទួលផលដោយការពាល់ត្រូវ ដោយការបាន និងដោយការពាល់ត្រូវ ដោយការចាក់ធ្លុះ ។ លោកពោល ញាណទាំង ៥ នេះ ដោយអំណាចសុតមយញ្ញាណហើយក្នុងខាងដើម ក្នុង ទីនេះ លោកពោលដោយអំណាចការញ៉ាំងកិច្ចរបស់ខ្លួនឲ្យសម្រេច ។ បញ្ញាក្នុងអត្ថផ្សេងៗ ឈ្មោះថា អត្ថប្បដិសម្ភិទាញាណ បញ្ញា ក្នុងធម៌ផ្សេងៗ ឈ្មោះថា ធម្មប្បដិសម្ភិទាញាណ បញ្ញាក្នុងនិរុត្តិផ្សេងៗ ឈ្មោះថា និរុត្តិបដិសម្ភិទាញាណ បញ្ញាក្នុងបដិភាណផ្សេងៗ ឈ្មោះថា បដិភាណប្បដិសម្ភិទាញាណ តើដូចម្តេច ។ ធម៌ គឺសទ្ធ្រិន្ទិយ ធម៌ គឺវីរិយ្រិន្ទិយ ធម៌ គឺសតិន្ទ្រិយ ធម៌ គឺសមាធ្រិន្ទិយ ធម៌ គឺបញ្ញ្រិន្ទិយ ធម៌ គឺសទ្ធ្រិន្ទិយផ្សេង ធម៌ គឺវីរិយ្រិន្ទិយផ្សេង ធម៌ គឺ សតិន្ទ្រិយផ្សេង ធម៌ គឺសមាធ្រិន្ទិយផ្សេង ធម៌ គឺបញ្ញ្រិន្ទិយផ្សេង ពួកធម៌ ផ្សេងៗ នេះ បុគ្គលដឹងហើយដោយញាណណា ពួកធម៌ផ្សេងៗ នេះ បុគ្គល ដឹងច្បាស់ហើយ ដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុង ធម៌ផ្សេងៗ ឈ្មោះថា ធម្មប្បដិសម្ភិទាញាណ ។ អត្ថ គឺសេចក្តីនៃការជឿស៊ប់ អត្ថ គឺសេចក្តីនៃការផ្គងឡើង អត្ថគឺ សេចក្តីនៃការប្រុងប្រយ័ត្ន អត្ថ គឺសេចក្តីនៃការមិនរាយមាយ អត្ថ គឺសេចក្តី នៃការឃើញ អត្ថ គឺសេចក្តីនៃការជឿស៊ប់ផ្សេង អត្ថ គឺសេចក្តីនៃការផ្គងឡើង ផ្សេង អត្ថ គឺសេចក្តីនៃការប្រុងប្រយ័ត្នផ្សេង អត្ថ គឺសេចក្តីនៃការមិនរាយមាយ ផ្សេង អត្ថ គឺសេចក្តីនៃការឃើញផ្សេង អត្ថទាំងឡាយផ្សេ