បឋមជ្ឈាន
ក្បាលទី 57 · ទំព័រ 102
ពិតហើយ កាលលោក ពោលថា អញ្ញោ ធម្មោ ឈ្មោះថា លោកសម្តែងដល់ការផ្សេងគ្នានៃធម៌ទាំងឡាយ ។ បទថា បដិវិទិតា បានដល់ ឈ្មោះថា ដឹងច្បាស់ គឺប្រាកដដោយ ភាពជាធម៌ចំពោះមុខ ។ ដោយបទនោះ លោកពោលដល់អត្ថនៃបទថា បដិសម្ភិទា ។ ព្រះសារីបុត្តត្ថេរសម្តែងថា កិច្ច មានការបង្អោនចិត្តជឿជាដើម ជាអត្ថនៃ សទ្ធាជាដើមទាំងនោះ ដោយបទថា អធិមោក្ខដ្ឋោ អត្ថោ ជាដើម ។