ព្រះពុទ្ធមានន័យ

ក្បាលទី 57 · ទំព័រ 113

ថា សុញ្ញតោ បានដល់ សភាពទទេនោះឯង ឈ្មោះថា សុញ្ញត ។ បទថា បវត្តំ អជ្ឈុបេក្ខិត្វា បានដល់ ភាពព្រងើយកន្តើយ ប្រព្រឹត្តទៅដែលជាវិបាក ដោយការព្រងើយកន្តើយក្នុងសង្ខារ ។ ពិតហើយ សត្វទាំងឡាយ ជាអ្នកពេញចិត្តក្នុងការប្រព្រឹត្តទៅដែលជាវិបាក ពោល គឺសុគតិ តែព្រះយោគាវចរនេះបំណងនឹងចូលផលសមាបត្តិ ឃើញសង្ខារទាំងពួងដែល ប្រព្រឹត្តទៅនោះឯងដោយភាពជារបស់មិនទៀង រមែងព្រងើយកន្តើយ ព្រោះថា លុះឃើញយ៉ាងនេះហើយ រមែងចូលផលសមាបត្តិបាន មិនអាចចូលបាន ដោយប្រការដទៃ ។ បទថា អាវជ្ជិត្វា បានដល់ នឹករំពឹងដោយអាវជ្ជនៈ ។ បទថា សមាបជ្ជតិ បានដល់ រមែងចូលដល់ផលសមាបត្តិ ។ បទថា អនិមិត្តា សមាបត្តិ បានដល់ ឈ្មោះថា សមាបត្តិដែលមិនមាននិមិត្ត ព្រោះឃើញនិមិត្តដោយភាពជាភ័យ ហើយចូលសមាបត្តិ ។ [ ២០៤-២១០ ] បទថា អនិមិត្តវិហារសមាបត្តិ បានដល់ ធម៌នេះ ឈ្មោះថា ជាពីរយ៉ាង គឺវិបស្សនាវិហារធម៌ និងផលសមាបត្តិ ។ ឥឡូវនេះ ព្រះសារីបុត្តត្ថេរ កាលចែកសង្ខារនិមិត្តហើយ ទើបពោល បទថា រូបនិមិត្តំ ជាដើម ។ ជរា និងមរណសព្ទ ពាក្យដែលគួរពោល ធ្លាប់ពោលហើយនោះឯង ។ កាលពោលដោយពាក្យថា អញ្ញោ អនិមិត្តវិហារោ ជាដើម ព្រះសារីបុត្តត្ថេរ សម្តែងសរុប ។ កាលពោលដោយសង្ខេប ញាណក្នុងការផ្សេងនៃវិបស្សនា វិហារធម៌របស់បុគ្គលដែលតាំងនៅក្នុងសង្ខារុបេក្ខាញាណ ដែលជាចំណែក ខាងដើមនៃផលសមាបត្តិ ឈ្មោះថា វិហារដ្ឋញ្ញាណ ។ ញាណក្នុងការផ្សេង នៃផលសមាបត្តិ ឈ្មោះថា សមាបត្តដ្ឋញ្ញាណ ។ ញាណក្នុងការផ្សេងនៃ ធម៌ទាំងពីរនោះ ឈ្មោះថា វិហារសមាបត្តដ្ឋញ្ញាណ ។ ព្រះយោគាវចរ ដែលបំណងនឹងធ្វើពេលវេលាឲ្យកន្លងទៅដោយវិបស្សនាវិហារ រមែងញ៉ាំងវិបស្សនាវិហារឲ្យប្រព្រឹត្តទៅ ដែលបំណងនឹ