សតោការិញ្ញាណ៣២

ក្បាលទី 57 · ទំព័រ 120

បទថា តស្ស សមាធិស្ស វសេន បានដល់ ដោយអំណាចនៃសមាធិមានប្រការដូចពោលហើយ ព្រោះដឹងតាម សេចក្តីពិតនៃចិត្តតាំងមាំនោះហើយ ដោយឧបចារសមាធិ ។ បទថា ឧប្បជ្ជតិ ញាណំ បានដល់ មគ្គញ្ញាណ រមែងកើតឡើងតាមលំដាប់ ។ បទថា ខីយន្តិ បានដល់ រមែងអស់ទៅដោយអំណាចការកាត់ផ្តាច់ ។ បទថា ឥតិ ជាបទ សរុបអត្ថ មានប្រការដូចពោលហើយ ។ បទថា បឋមំ សមថោ បានដល់ សមាធិ រមែងមានក្នុងចំណែកខាងដើម ។ បទថា បច្ឆា ញាណំ បានដល់ ញាណ រមែងមានក្នុងចំណែកខាងក្រោយ គឺក្នុងខណៈនៃមគ្គ ។ អដ្ឋកថា សទ្ធម្មប្បកាសិនី អានន្តរិកសមាធិញ្ញាណនិទ្ទេស ១២១ បទថា កាមាសវោ បានដល់ រាគៈប្រកបដោយកាមគុណ ៥ ។ បទថា ភវាសវោ បានដល់ ឆន្ទរាគៈក្នុងរូបភព និងអរូបភព សេចក្តី ត្រេកអរក្នុងឈាន រាគៈដែលកើតរួមជាមួយសស្សតទិដ្ឋិ សេចក្តីប្រាថ្នាដោយ អំណាចនៃភព ។ បទថា ទិដ្ឋាសវោ បានដល់ ទិដ្ឋិ ៦២ ។ បទថា អវិជ្ជាសវោ បានដល់ ការមិនដឹងក្នុងឋានៈ ៨ មានទុក្ខជាដើម ។ ព្រះសារីបុត្តត្ថេរ ធ្វើពាក្យសួរដល់ឱកាសដោយសត្តមីវិភត្តិ ហើយសម្តែងការអស់ទៅនៃអាសវៈ ដោយមគ្គដែលធ្វើនូវការអស់ទៅនៃអាសវៈ ដោយបទថា សោតាបត្តិមគ្គេន ជាដើមហើយ ទើបធ្វើពាក្យឆ្លើយតាមឱកាសដោយបទថា ឯត្ថ ។ លោក អធិប្បាយថា ក្នុងខណៈនៃមគ្គ ។ បទថា អនវសេសោ បានដល់ អនវសេស ព្រោះទិដ្ឋាសវៈនោះមិនមានសេសសល់ ។ បទថា អបយគមនីយោ បាន ដល់ នរក កំណើតតិរច្ឆាន បិត្តិវិស័យ និងអសុរកាយ ទាំងបួននេះ ឈ្មោះថា អបាយ ព្រោះប្រាសចាកសេចក្តីចម្រើន គឺសេចក្តីសុខ ។ ឈ្មោះថា អបាយគមនីយ ព្រោះអត្ថថា ញ៉ាំងសត្វដែលមានអាសវៈឲ្យទៅកាន់អបាយ ។ លោកពោលអាសវក្ខយកថាហើយ ក្នុងទុភតោវុដ្ឋានកថា ។