កាយិកសុខចេតសិកសុខ

ក្បាលទី 57 · ទំព័រ 154

ពិតហើយ លោកសង្ខេបឈានសមាបត្តិ មានទុតិយជ្ឈានជាដើម មហាវិបស្សនា និងមគ្គ ដោយមាតិកាបេយ្យាល ព្រោះញាណដែលប្រព្រឹត្តទៅ ហើយដល់អ្នកពិចារណាញាណនោះ ឈ្មោះថា បរិនិព្វានញ្ញាណ ហេតុនោះ ទើបលោកពោលថា បរិនិព្វានដោយការសង្កត់សង្កិន បរិនិព្វានដោយអង្គនៃ ធម៌នោះ បរិនិព្វានជាសមុច្ឆេទ ។ ដោយបទទាំងនេះ លោកពោលដល់ បច្ចវេក្ខណញ្ញាណ ក្នុងការរម្លត់កិលេស ។ ដោយបទថា អថវា បន ជាដើម ព្រះសារីបុត្តត្ថេរសម្តែងដល់បច្ចវេក្ខណញ្ញាណ ក្នុងការរម្លត់ខន្ធ ។ បទថា អនុបទិសេសាយ និព្វានធាតុយា បានដល់ និព្វានធាតុមាន ២ យ៉ាង គឺសឧបាទិសេសនិព្វានធាតុ ១ អនុបាទិសេសនិព្វានធាតុ ១ ។ ក្នុងនិព្វានធាតុ ២ យ៉ាងនោះ ឈ្មោះថា ឧបទិ ព្រោះអត្ថថា ដែលបុគ្គលប្រកាន់មាំ គឺប្រកាន់យ៉ាងខ្លាំងក្លាថា អញ របស់ អញ បទថា ឧបទិ នេះ ជាឈ្មោះរបស់ខន្ធ ៥ ។ ឈ្មោះថា ឧបទិសេស ព្រោះអត្ថថា ឧបាទិនោះឯង នៅសេសសល់ ។ ឈ្មោះថា សឧបទិសេស ព្រោះអត្ថថា ប្រព្រឹត្តទៅជាមួយនឹងឧបាទិសេស គឺខន្ធ ៥ ដែលសល់ ។ ឈ្មោះ ថា អនុបទិសេស ព្រោះអត្ថថា មិនមានឧបាទិសេស ក្នុងនិព្វានធាតុនេះ ។ លោកពោលដល់សឧបាទិសេសមុន ចំណែកនិព្វានធាតុនេះជាអនុបាទិសេស ។ ដោយអនុបាទិសេសនិព្វានធាតុនោះ ។ បទថា ចក្ខុបវត្តំ បានដល់ ការ ប្រព្រឹត្តទៅផ្លូវភ្នែក ការប្រាកដផ្លូវភ្នែក ។ បទថា បរិយាទិយតិ បានដល់ រមែងឲ្យអស់ទៅ គឺត្រូវញាំញី ។ ក្នុងបទដ៏សេសក៏មានន័យនេះ ។