ចិត្តសង្ខារ

ក្បាលទី 57 · ទំព័រ 157

បុគ្គលបានស៊ប់នូវអាលោកសញ្ញា ថីនមិទ្ធៈមិនប្រាកដ កាលបុគ្គលបានស៊ប់ នូវអវិក្ខេបៈ ឧទ្ធច្ចៈមិនប្រាកដ កាលបុគ្គលបានស៊ប់នូវធម្មវវត្ថាន វិចិកិច្ឆា មិនប្រាកដ កាលបុគ្គលបានស៊ប់នូវញាណ អវិជ្ជាមិនប្រាកដ កាលបុគ្គលបាន ស៊ប់នូវបាមុជ្ជៈ អរតិមិនប្រាកដ កាលបុគ្គលបានស៊ប់នូវបឋមជ្ឈាន ពួកនីវរណៈ មិនប្រាកដ ។ បេ ។ កាលបុគ្គលបានស៊ប់នូវអរហត្តមគ្គ ពួកកិលេស ទាំងពួងមិនប្រាកដ ។ ពាក្យថា ស្ងប់រម្ងាប់ សេចក្តីថា នេក្ខម្មៈ ឈ្មោះថា ស្ងប់រម្ងាប់ ព្រោះលះបង់កាមច្ឆន្ទៈ អព្យាបាទ ឈ្មោះថា ស្ងប់រម្ងាប់ ព្រោះលះបង់ព្យាបាទ អាលោកសញ្ញា ឈ្មោះថា ស្ងប់រម្ងាប់ ព្រោះលះបង់ថីនមិទ្ធៈ អវិក្ខេបៈ ឈ្មោះថា ស្ងប់រម្ងាប់ ព្រោះលះបង់ឧទ្ធច្ចៈ ធម្មវវត្ថានឈ្មោះថា ស្ងប់រម្ងាប់ ព្រោះលះបង់វិចិកិច្ឆា ញាណ ឈ្មោះថា ស្ងប់រម្ងាប់ ព្រោះលះបង់អវិជ្ជា បាមុជ្ជៈ ឈ្មោះថា ស្ងប់រម្ងាប់ ព្រោះលះបង់អរតិ បឋមជ្ឈាន ឈ្មោះថា ស្ងប់រម្ងាប់ ព្រោះលះបង់នីវរណៈ ។ បេ ។ អរហត្តមគ្គ ឈ្មោះថា ស្ងប់រម្ងាប់ ព្រោះ លះបង់កិលេសទាំងពួង ។ ពាក្យថា ជាប្រធាន សេចក្តីថា ប្រធាន ១៣ យ៉ាង គឺតណ្ហា ជាប្រធានក្នុងបលិពោធ ( ការរារាំងផ្លូវនិព្វាន ) ១ មានះជាប្រធានក្នុងការជាប់ ជំពាក់ ១ ទិដ្ឋិជាប្រធានក្នុងការស្ទាបអង្អែល ១ ឧទ្ធច្ចៈជាប្រធានក្នុងការ រាយមាយ ១ អវិជ្ជាជាប្រធានក្នុងសេចក្តីសៅហ្មង ១ សទ្ធាជាប្រធានក្នុង សេចក្តីជឿស៊ប់ ១ វីរិយៈជាប្រធានក្នុងការផ្គងឡើង ១ សតិជាប្រធានក្នុង