ទោសក្នុងសង្ខារ

ក្បាលទី 57 · ទំព័រ 178

គប្បីជ្រាបវិនិច្ឆ័យ ក្នុងទស្សនវិសុទ្ធិញ្ញាណនិទ្ទេសដូចតទៅ បទថា សព្វេ ធម្មា ឯកសង្គហិតា បានដល់ ធម៌ដែលជាសង្ខតៈ និងអសង្ខតៈ ទាំងអស់ លោកសង្គ្រោះ គឺកំណត់ដោយពួកមួយ ។ បទថា តថដ្ឋេន បាន ដល់ ដោយសភាពដែលពិត អធិប្បាយថា ដោយមាននៅតាមសភាពរៀងៗ ខ្លួន ។ បទថា អនត្តដ្ឋេន បានដល់ ដោយសភាពវៀរចាកតួខ្លួន ពោល គឺ អ្នកធ្វើ និងអ្នកទទួល ។ បទថា សច្ចដ្ឋេន បានដល់ ដោយសភាពដែលមិន ខុសអំពីសេចក្តីពិត អធិប្បាយថា ដោយភាពមិនជាយ៉ាងដទៃ ចាកសភាព របស់ខ្លួន ។ បទថា បដិវេធដ្ឋេន បានដល់ ដោយសភាពដែលគួរចាក់ធ្លុះដោយ ញាណតាមសេចក្តីពិត ។ ក្នុងបទនេះ គប្បីជ្រាបការចាក់ធ្លុះដោយការមិនវង្វេង និងដោយអារម្មណ៍ដោយញាណដែលជាលោកុត្តរ ។ បទថា អភិជាននដ្ឋេន បានដល់ ដោយសភាពនៃធម៌នោះៗ ដែលគួរដឹងក្រៃលែងតាមសេចក្តីពិត ទាំង ដោយអារម្មណ៍ ដោយញាណដែលជាលោកិយ ទាំងដោយការមិនវង្វេង និង ដោយអារម្មណ៍ដោយញាណដែលជាលោកុត្តរ ។ ដូចព្រះមានព្រះភាគ ទ្រង់ ត្រាស់ ( ក្នុងសំយុត្តនិកាយ សឡាយតនវគ្គ ) ថា ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ បុគ្គលត្រូវដឹងជាក់ ដូច្នេះ ។ បទថា បរិជាននដ្ឋេន បានដល់ ដោយសភាពដែលគួរកំណត់ដឹងធម៌ទាំងឡាយ ដែលដឹងក្រៃលែងហើយ ដោយ សភាវៈដោយញាណដែលជាលោកិយ និងលោកុត្តរ ដោយន័យដែលពោល ហើយនោះឯង ដោយការមិនទៀងជាដើម និងដោយការចេញទៅជាដើម ដូច អដ្ឋកថា សទ្ធម្មប្បកាសិនី ទស្សនវិសុទ្ធិញ្ញាណនិទ្ទេស ១៧៩ ព្រះតម្រាស់ ( ក្នុងសំយុត្តនិកាយ សឡាយតនវគ្គ ) ថា ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ បុគ្គលត្រូវកំណត់ដឹង ដូច្នេះ ។ បទថា ធម្មដ្ឋេន បានដល់ ដោយសភាវៈដែលជាធម៌ មានការទ្រទ្រង់នូវសភាវៈជាដើម ។ បទថា ធាត់ដ្ឋេន បានដល់ ដោយសភាវៈដែលជាធាត