ញាណ២៤

ក្បាលទី 57 · ទំព័រ 187

គប្បីជ្រាបវិនិច្ឆ័យ ក្នុងបទេសវិហារញ្ញាណនិទ្ទេសដូចតទៅ នេះថា ព្រះសារីបុត្ត កាលនឹងសម្តែងដល់អាការដែលគួរពិចារណាញាណ ចំណែកខ្លះ ដែលលើកឡើងក្នុងមាតិកា ទើបពោលបទថា មិច្ឆាទិដ្ឋិបច្ចយាបិ វេទយិតំ ជាដើម ។ ក្នុងបទទាំងនោះ បទថា មិច្ឆាទិដ្ឋិប្បច្ចយា សេចក្តីថា វេទនាសម្បយុត្ត ដោយទិដ្ឋិក្តី វេទនាជាកុសល អកុសលក្តី វេទនាជាវិបាកក្តី ដែលកើតឡើង ធ្វើទិដ្ឋិឲ្យជាឧបនិស្ស័យ រមែងគួរ ។