ញាណ៧២
ក្បាលទី 57 · ទំព័រ 187
ក្នុងវេទនាទាំងនោះ វេទនាដែលសម្បយុត្ត ដោយមិច្ឆាទិដ្ឋិ ជាអកុសលប៉ុណ្ណោះ ។ តែវេទនាជាកុសលក្តី អកុសលក្តី រមែងកើតឡើងព្រោះអាស្រ័យទិដ្ឋិ ។ ពិតហើយ ពួកបុគ្គលមិច្ឆាទិដ្ឋិឲ្យបបរ និងភត្តជាដើម ក្នុងថ្ងៃនៃបក្ខ ព្រោះអាស្រ័យទិដ្ឋិ រមែងតាំងទំនៀមសម្រាប់ មនុស្សខ្វាក់ និងមនុស្សមានរោគឃ្លង់ជាដើម រមែងឲ្យសាងសាលាឆទាន ក្នុង ផ្លូវបែកជា ៤ ឲ្យជីកស្រះបោក្ខរណី ឲ្យដាំសួនផ្កាឈើ សួនផ្លែឈើ សង់ស្ពាន ក្នុងទីលំបាកព្រោះទឹក ពង្រាបដីដែលមិនស្មើឲ្យស្មើ ។