និព្វិទាញាណ៨

ក្បាលទី 57 · ទំព័រ 187

វេទនាដែលជាកុសល រមែងកើតដល់ពួកបុគ្គលមិច្ឆាទិដ្ឋិទាំងនោះ ដោយប្រការដូច្នេះ ។ តែព្រោះ អាស្រ័យមិច្ឆាទិដ្ឋិ រមែងជេរប្រទេចពួកសម្មាទិដ្ឋិ សម្លាប់ និងចងជាដើម សម្លាប់សត្វបួងសួងដល់ទេវតា ។ វេទនាជាអកុសល រមែងកើតដល់ពួក បុគ្គលមិច្ឆាទិដ្ឋិទាំងនោះ ដោយប្រការដូច្នេះ ។