និព្វិទានុលោមញ្ញាណ៨
ចំណែកវេទនាជាវិបាក រមែង មានដល់សត្វដែលទៅក្នុងភពដទៃ ។ ម្យ៉ាងទៀត មិច្ឆាទិដ្ឋិនោះ រមែងជាបច្ច័យដល់វេទនាដែលកើតរួមគ្នា ដោយ អំណាចសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ ។ មិច្ឆាទិដ្ឋិដែលរលត់ទៅមួយរំពេច នោះ រមែងជាបច្ច័យដល់វេទនា ដែលសម្បយុត្តដោយមិច្ឆាទិដ្ឋិ ក្នុងបច្ចុប្បន្ន ដោយអំណាចអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ ឧបនិស្សយប្បច្ច័យ អាសេវនប្បច្ច័យ នត្ថិប្បច្ច័យ និងវិគតប្បច្ច័យ មិច្ឆាទិដ្ឋិរមែងជាបច្ច័យដល់វេទនា សហគតៈដោយលោភៈរបស់បុគ្គលដែលធ្វើមិច្ឆាទិដ្ឋិឲ្យធ្ងន់ហើយត្រេកអរ ដោយ អារម្មណាធិបតិប្បច្ច័យ និងអារម្មណូបនិស្សយប្បច្ច័យ មិច្ឆាទិដ្ឋិរមែងជាបច្ច័យ ដល់វេទនាជាអកុសលទាំងពួង របស់បុគ្គលដែលធ្វើមិច្ចាទិដ្ឋិឲ្យត្រឹមតែជា អារម្មណ៍ដោយអកុសលទាំងពួង និងជាបច្ច័យដល់វេទនាដែលជាកុសល និង អព្យាកតៈ របស់បុគ្គលដែលពិចារណាឃើញច្បាស់មិច្ឆាទិដ្ឋិ ដោយអារម្មណប្បច្ច័យប៉ុណ្ណោះ មិច្ឆាទិដ្ឋិរមែងជាបច្ច័យដល់វេទនាជាកុសល និងអកុសល ដែលកើតឡើងដោយមិច្ឆាទិដ្ឋិជាបច្ច័យ និងដល់វេទនាជាវិបាកក្នុងភពដទៃ ដោយឧបនិស្សយប្បច្ច័យ ។