និព្វិទាបដិប្បស្សទ្ធិញ្ញាណ៨
ក្បាលទី 57 · ទំព័រ 188
បទថា មិច្ឆាទិដ្ឋិវូបសមប្បច្ចយា សេចក្តីថា សម្មាទិដ្ឋិ ឈ្មោះថា ការស្ងប់ មិច្ឆាទិដ្ឋិ ព្រោះហេតុនោះ ការសោយវេទនាណាដែលលោកពោលព្រោះ សម្មាទិដ្ឋិជាបច្ច័យ ការសោយវេទនានោះឯង គប្បីជ្រាបថា ព្រោះការស្ងប់ មិច្ឆាទិដ្ឋិជាបច្ច័យ ចំណែកអាចារ្យពួកខ្លះពោលថា ឈ្មោះថា ការស្ងប់មិច្ឆាទិដ្ឋិ រមែងមានក្នុងខណៈនៃវិបស្សនា និងក្នុងខណៈនៃសោតាបត្តិមគ្គ ។ ក្នុងបទថា សម្មាទិដ្ឋិប្បច្ចយាបិ វេទយិតំ នេះ មានអធិប្បាយដូចតទៅ នេះថា វេទនាសម្បយុត្តដោយសម្មាទិដ្ឋិក្តី វេទនាជាកុសល អកុសលក្តី វេទនាជាវិបាកក្តី កើតឡើងធ្វើសម្មាទិដ្ឋិឲ្យជាឧបនិស្ស័យ រមែងគួរ ។