ឥ្រនិ្ទយកថា
ខ្ញុំបានស្តាប់មកយាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុង ទីនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមាន ព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ។ ឥន្ទ្រិយទាំង ៥ តើអ្វីខ្លះ ។ សទ្ធ្រិន្ទិយ ១ វីរិយ្រិន្ទិយ ១ សតិន្ទ្រិយ ១ សមាធ្រិន្ទិយ ១ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឥន្ទ្រិយ ៥ យាង ។ ឥន្ទ្រិយទាំង ៥ នេះ បរិសុទ្ធដោយអាការប៉ុន្មាន ។ ឥន្ទ្រិយ ទាំង ៥ នេះ បរិសុទ្ធដោយអាការ ១៥ ដូច្នេះ សទ្ធ្រិន្ទិយបរិសុទ្ធដោយ អាការ ៣ នេះ គឺ បុគ្គលវៀរបុគ្គលដែលឥតសទ្ធា ១ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គលដែលមានសទ្ធា ១ ពិចារណាព្រះសូត្រដែលជាទី ជ្រះថ្លា ១ វីរិយ្រិន្ទិយបរិសុទ្ធដោយអាការ ៣ នេះ គឺ បុគ្គលវៀរបុគ្គលដែល ខ្ជិលច្រអូស ១ សេពគប់ គប់រក ចូលទៅអង្គុយជិត បុគ្គលដែលមានសេចក្តី ព្យាយាម ១ ពិចារណាសម្មប្បធាន ១ សតិន្ទ្រិយបរិសុទ្ធដោយអាការ ៣ នេះ គឺបុគ្គលវៀរបុគ្គលដែលភ្លេចស្មារតី ១ សេពគប់ គប់រក ចូលទៅអង្គុយ ជិត បុគ្គលដែលមានស្មារតីតម្កល់មាំ ១ ពិចារណាសតិប្បដ្ឋាន ១ សមាធ្រិន្ទិយ បរិសុទ្ធដោយអាការ ៣ នេះគឺ បុគ្គលវៀរបុគ្គលដែលមានចិត្តមិននឹងធឹង ១ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គលដែលមានចិត្តនឹងធឹង ១ ពិចារណាឈាននិងវិមោក្ខ ១ បញ្ញ្រិន្ទិយបរិសុទ្ធដោយអាការ ៣ នេះគឺ បុគ្គល វៀរបុគ្គលដែលអាប់ឥតបញ្ញា ១ សេពគប់ គប់រក ចូលទៅអង្គុយជិត បុគ្គលដែលមានបញ្ញា ១ ពិចារណានូវញាណចរិយ