សាវត្ថិនិទាន
សាវត្ថីនិទាន ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ យ៉ាង ឥន្ទ្រិយ ៥ យ៉ាងតើអ្វីខ្លះ សទ្ធ្រិន្ទិយ ១ វីរិយ្រិន្ទិយ ១ សតិន្ទ្រិយ ១ សមាធ្រិន្ទិយ ១ បញ្ញ្រិន្ទិយ ១ ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ឯណានីមួយ មិន ដឹងច្បាស់តាមពិតនូវការកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្ស ផង នូវទោសផង នូវការរលាស់ចេញផង របស់ឥន្ទ្រិយទាំង ៥ នេះទេ ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ទាំងនុ៎ះ គេមិនសន្មតថាជាសមណៈ ក្នុងពួកសមណៈ មិនសន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ មិនតែប៉ុណ្ណោះ សមណព្រាហ្មណ៍ដ៏មានអាយុទាំងនោះ រមែងមិនធ្វើឲ្យជាក់ច្បាស់ សម្រេច នូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយបញ្ញាដ៏ឧត្តម របស់ខ្លួនឯងក្នុងបច្ចុប្បន្ន នេះបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ លុះតែសមណៈឬព្រាហ្មណ៍ឯណានីមួយដឹងច្បាស់ តាមពិតនូវការកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវ ទោសផង នូវការរលាស់ចេញផង របស់ឥន្ទ្រិយទាំង ៥ នេះ ម្នាលភិក្ខុ ទាំងឡាយ សមណៈឬព្រាហ្មណ៍ទាំងនោះ ទើបគេសន្មតថា ជាសមណៈក្នុង ពួកសមណៈ សន្មតថា ជាព្រាហ្មណ៍ក្នុងពួកព្រាហ្មណ៍មែន មិនតែប៉ុណ្ណោះ សមណព្រាហ្មណ៍ដ៏មានអាយុទាំងនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវ សាមញ្ញាផល ឬព្រហ្មញ្ញផលដោយបញ្ញាដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្ន បាន ។ ការកើតនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង បុគ្គល ដឹងច្បាស់នូវការកើតនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយាង សេចក្តី វិនាសនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង បុគ្គលដឹងច្បាស់នូវសេចក្តី វិនាសនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង អានិសង្សនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង បុគ្គលដឹងច្បាស់នូវអាន