សាវត្ថិនិទាន
សាវត្ថីនិទាន ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ឥន្ទ្រិយ ៥ តើ ដូចម្តេចខ្លះ សទ្ធ្រិន្ទិយ ១ វីរិយ្រិន្ទិយ ១ សតិន្ទ្រិយ ១ សមាធ្រិន្ទិយ ១ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ សទ្ធ្រិន្ទិយ បុគ្គលគប្បីឃើញក្នុងធម៌ណា សទិ្ធន្ទ្រិយ បុគ្គលគប្បីឃើញក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ នុ៎ះ ។ ម្នាលភិក្ខុទាំងឡាយ វីរិយ្រិន្ទិយ បុគ្គលគប្បីឃើញក្នុងធម៌ណា វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងសម្មប្បធានទាំង ៤ នុ៎ះ ។ ម្នាលភិក្ខុទាំងឡាយ សតិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងធម៌ណា សតិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងសតិប្បដ្ឋានទាំង ៤ នុ៎ះ ។ ម្នាលភិក្ខុទាំងឡាយ សមាធ្រិន្ទិយ បុគ្គលគប្បីឃើញក្នុងធម៌ណា សមា ធ្រិន្ទិយ បុគ្គលគប្បីឃើញក្នុងឈានទាំង ៤ នុ៎ះ ។ ម្នាលភិក្ខុទាំងឡាយ បញ្ញ្រិន្ទិយ បុគ្គលគប្បីឃើញក្នុងធម៌ណា បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងអរិយសច្ចទាំង ៤ នុ៎ះ ។ ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាច នៃសទ្ធ្រិន្ទិយ បុគ្គលគប្បីឃើញដោយអាការប៉ុន្មាន ក្នុងសម្មប្បធានទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃវីរិយ្រិន្ទិយ បុគ្គលគប្បីឃើញដោយអាការប៉ុន្មាន ក្នុងសតិប្បដ្ឋានទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសតិន្ទ្រិយ បុគ្គល គប្បីឃើញដោយអាការប៉ុន្មាន ក្នុងឈានទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាច នៃសមាធ្រិន្ទិយ បុគ្គលគប្បីឃើញដោយអាការប៉ុន្មានក្នុងអរិយសច្ចទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃបញ្ញ្រិន្ទិយបុគ្គលគប្បីឃើញដោយអាការប៉ុន្មាន ។ ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសទ្ធ្រិន្ទិយ បុគ្គលគប្បីឃើញដោយអាការ ២០ ក្នុងសម្មប្បធានទាំង ៤ ឥន្ទ្រិយ ៥ ដោយ អំណាចនៃវីរិយ្រិន្