បឋមសុត្តន្តនិទ្ទេស
ឥឡូវនេះ ដល់កាលពណ៌នាសេចក្តីដែលមិនធ្លាប់ពណ៌នា ក្នុងឥន្ទ្រិយកថា ដែលពោលក្នុងលំដាប់អានាបានស្សតិកថា ។ ពិតណាស់ ឥន្ទ្រិយកថានេះ លោកពោលក្នុងលំដាប់អានាបានស្សតិ- ដើម្បីសម្តែងវិធីជម្រះឥន្ទ្រិយដែលជាឧបការៈដល់អានាបានស្សតិនោះ ជាដើម ព្រោះកាលឥន្ទ្រិយទាំងឡាយដែលជាឧបការៈដល់អានាបានស្សតិភាវនាមិនមាន អានាបានស្សតិភាវនាក៏មានមិនបាន ម្យ៉ាងទៀត ព្រះសារីបុត្តត្ថេរ បំណងនឹងពោលឥន្ទ្រិយកថា ដែលគួរពោលនោះ ដោយអំណាច នៃការធ្វើទេសនាដែលមានមកក្នុងព្រះសូត្រ ដែលមានពាក្យអធិប្បាយប្រាកដ ច្បាស់ហើយ ដែលជាទេសនាដែលខ្លួនបានស្តាប់មកចំពោះព្រះភក្ត្រព្រះមាន ព្រះភាគឲ្យជាខាងដើម ហើយប្រកាសអត្ថនោះ ទើបពោលពាក្យថា ឯវម្មេ សុតំ ជាដើមមុន ។ ក្នុងបទទាំងនោះ បទថា ឯវំ ជានិបាត ។ បទទាំងឡាយមានបទថា មេ ជាដើមជានាមបទ ។ បទថា វិ ក្នុងបទថា វិហរតិ នេះ ជាបទឧបសគ្គ ។ បទថា ហរតិ ជាបទអាខ្យាត ។ គប្បីជ្រាបការចែកបទដោយន័យនេះដោយ ប្រការដូច្នេះ ។ តែដោយអត្ថ ឯវំ សព្ទ មកក្នុងអត្ថថា ការកំណត់ពាក្យដែលជាឧបមា ការអាង ពាក្យតិះដៀល ពាក្យសរសើរ អាការ និទស្សនៈនិងអវធារណៈ ឯវំ សព្ទក្នុងទីនេះ រមែងប្រាកដក្នុងអត្ថនៃនិទស្សនៈ ( ការចង្អុលបង្ញាញ ) និងក្នុងអត្ថនៃអវធារណៈ ( ការទទួល ) ។ ឯវំ សព្ទ ក្នុងទីនេះ វិញ្ញូជនបញ្ញតចុះក្នុងអត្ថនៃអាការ និងក្នុងអត្ថនៃ និទស្សនៈ យាងនោះឯង ប្រើក្នុងអត្ថនៃអវធារណៈក៏បាន ។ ក្នុងអត្ថទាំងនោះ លោកសម្តែងសេចក្តីនេះដោយ ឯវំ សព្ទ ដែលមាន អាការជាអត្ថ ( ប្រែថា ដោយអាការយាងនេះ ) អ្នកណាអាចដឹងច្បាស់ ព្រះតម្រាស់របស់ព្រះមានព្រះភាគនោះ ដែលមានន័យផ្សេងៗល្អិតល្អន់ មាន អធ្យាស្រ័យមិនតិចជាសមុដ្ឋាន សម្បូណ៌