ទុតិយសុត្តន្តនិទ្ទេស

ក្បាលទី 58 · ទំព័រ 89

ព្រះសារីបុត្តត្ថេរ បំណងនឹងលើកព្រះសូត្រដទៃមកទុកទៀត ហើយចង្អុលបង្ញាញដល់ការកំណត់ឥន្ទ្រិយ ទើបសម្តែងព្រះសូត្រថា បញ្ចិមានិ ភិក្ខវេ ជាដើម ។ ក្នុងបទទាំងនោះ បទថា យេ ហិ កេចិ ជាពាក្យ កាន់យកដោយមិនមានសល់ ។ ហិ អក្ខរៈជានិបាតចុះក្នុងអត្ថត្រឹមតែធ្វើបទ ឲ្យពេញ ។ បទថា សមណា វា ព្រាហ្មណា វា លោកពោលដោយអំណាច លោកវោហារ ។ បទថា សមុទយំ បានដល់ នូវបច្ច័យ ។ បទថា អត្ថង្គមំ បានដល់ ដល់នូវការមិនមាននៃឥន្ទ្រិយដែលកើតហើយ ឬការមិនកើតនៃ ឥន្ទ្រិយ ដែលមិនទាន់កើត ។ បទថា អស្សាទំ បានដល់ អានិសង្ស ។ បទថា អាទីនវំ បានដល់ ទោស ។ បទថា និស្សរណំ បានដល់ ឧបាយ ជាគ្រឿងនាំចេញទៅ ។ បទថា យថាភូតំ បានដល់ តាមសេចក្តីពិត ។ បទថា សមណេសុ បានដល់ លោកអ្នកស្ងប់បាបហើយ ។ បទថា សមណសម្មតា បានដល់ តថាគតមិនបានទទួលថាជាសមណៈ ។ កាលពោល ថា សម្មតា ដោយអំណាចនៃបច្ចុប្បន្នកាល ជាការពោលឆដ្ឋីវិភត្តិក្នុងបទថា មេ នេះ ដោយអំណាចនៃលក្ខណៈរបស់សព្ទ ។ បទថា ព្រាហ្មណេសុ បានដល់ លោកអ្នកបន្សាត់បាបហើយ ។ បទថា សាមញ្ញត្ថំ បានដល់ ផលនៃភាពជាសមណៈ ។ បទថា ព្រហ្មញ្ញត្ថំ បាន ដល់ផលនៃភាពជាព្រាហ្មណ៍ ។ ដោយបទទាំងពីរលោកពោលដល់អរហត្ត- ផលនោះឯង ។ ម្យ៉ាងវិញទៀត បទថា សាមញ្ញត្ថំ បានដល់ ផល ៣ ខាងក្រោម ។ បទថា ព្រហ្មញ្ញត្ថំ បានដល់ អរហត្តផល ។ ពិតហើយ ទាំងសាមញ្ញផល និងព្រហ្មញ្ញផល ក៏គឺអរិយមគ្គនោះឯង ។ បទថា ទិដ្ឋេវ ធម្មេ បានដល់ ក្នុងអត្តភាពដែលប្រចក្សហើយនេះឯង ។ បទថា សយំ អភិញ្ញា សច្ផិកត្វា បានដល់ ធ្វើឲ្យប្រចក្សដោយបញ្ញាដ៏ក្រៃលែង ដោយខ្លួនឯងនោះឯង ។