និស្សរណនិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យក្នុងនិស្សរណនិទ្ទេសដូតទៅនេះថា ក្នុងបទថា អធិមោក្ខដ្ឋេន លោកធ្វើអត្ថ ៥ ក្នុងឥន្ទ្រិយនីមួយៗ សម្តែង ឥន្ទ្រិយ ៥ មានឧបាយជាគ្រឿងរលាស់ចេញ ២៥ ដោយអំណាចមគ្គ និង ផល ។ ក្នុងឧបាយជាគ្រឿងរលាស់ចេញទាំងនោះ បទថា តតោ បណីតតរសទ្ធិន្ទ្រិយស្ស បដិលាភា បានដល់ ដោយអំណាចការបានសទ្ធ្រិន្ទិយដែល ប្រណីតជាងក្នុងខណៈនៃមគ្គ ជាងសទ្ធ្រិន្ទិយដែលប្រព្រឹត្តទៅហើយក្នុងខណៈ នៃវិបស្សនានោះ ។ បទថា បុរិមតរសទ្ធ្រិន្ទិយា និស្សដំ ហោតិ បានដល់ សទិ្ធន្ទ្រិយក្នុងខណៈនៃមគ្គនោះ ចេញទៅហើយចាកសទ្ធ្រិន្ទិយ ដែលប្រព្រឹត្ត ទៅក្នុងខណៈនៃវិបស្សនា ដែលមានមុន ។ ដោយន័យនេះឯង គប្បីប្រកប សូម្បីសទ្ធ្រិន្ទិយ ក្នុងខណៈនៃផលនិងសទ្ធ្រិន្ទិយដ៏សេស ក្នុងខណៈទាំងពីរ នោះ ។ បទថា បុព្វភាគេ បញ្ចហិ ឥន្ទ្រិយេហិ បានដល់ ឧបាយជាគ្រឿង រលាស់ចេញ ៨ ដោយអំណាចនៃសមាបត្តិ ៨ មានបឋមជ្ឈានជាដើម ចាកឥន្ទ្រិយ ៥ ក្នុងឧបចារៈនៃបឋមជ្ឈាន ឧបាយជាគ្រឿងរលាស់ចេញ ១៨ ដោយអំណាចនៃមហាវិបស្សនា ១៨ មានអនិច្ចានុបស្សនាជាដើម ឧបាយ ជាគ្រឿងរលាស់ចេញ ដែលជាលោកុត្តរៈ ៨ ដោយអំណាចសោតាបត្តិមគ្គជា ដើម ។ លោកសម្តែងឧបាយជាគ្រឿងរលាស់ចេញ ៣៤ ដោយអំណាច នៃឈានសមាបត្តិ មហាវិបស្សនានិងមគ្គផល ដោយការឈានកន្លងឥន្ទ្រិយ មុនៗដោយប្រការដូច្នេះ ។ បទថា នេក្ខម្មេ បញ្ច្រិន្ទិយានិ ជាដើម លោក សម្តែងឧបាយ ជាគ្រឿងរលាស់ចេញ ៣៧ ដោយវត្ថុជាបដិបក្ខ ដោយ អំណាចការលះវត្ថុជាបដិបក្ខ ។