បភេទគណនិទ្ទេស
កាលដល់ផ្ទះជនទី ៣ ជន ៤ នាក់ទៀតក្រៅអំពីនោះអង្គុយព្រងើយ ។ ម្ចាស់របស់ផ្ទះប៉ុណ្ណោះដើរត្រួតពិនិត្យ យ៉ាងណា សតិន្ទ្រិយប៉ុណ្ណោះ មាន លក្ខណៈប្រាកដ ដែលសម្រេចសតិប្បដ្ឋានហើយ រមែងជាធំ ជាប្រធាន ក៏យាងនោះ ឥន្ទ្រិយដ៏សេសអនុលោមតាមសតិន្ទ្រិយទៅ ។ កាលដល់ផ្ទះជនទី ៤ ជន ៤ នាក់ទៀតក្រៅអំពីនោះ អង្គុយព្រងើយ ម្ចាស់របស់ផ្ទះប៉ុណ្ណោះដើរត្រួតពិនិត្យ យ៉ាងណា សមាធ្រិន្ទិយប៉ុណ្ណោះដែល មានលក្ខណៈមិនរាយមាយ ដែលសម្រេចឈានហើយរមែងជាធំ ជាប្រធាន យាងនោះ ឥន្ទ្រិយដ៏សេសអនុលោមសតាមសមាធ្រិន្ទិយទៅ ។ ក្នុងកាលទៅដល់ព្រះរាជដំណាក់របស់ព្រះរាជា ជន ៤ នាក់ ទៀតក្រៅ អំពីនោះ អង្គុយព្រងើយ ព្រះរាជាប៉ុណ្ណោះទ្រង់យាងត្រួតពិនិត្យ យ៉ាងណា បញ្ញ្រិន្ទិយប៉ុណ្ណោះ មានលក្ខណៈដឹងទួទៅ ដែលសម្រេចអរិយសច្ចហើយ រមែងជាធំ ជាប្រធាន ក៏យាងនោះ ឥន្ទ្រិយដ៏សេសអនុលោមតាមបញ្ញ្រិន្ទិយ ទៅ ដោយប្រការដូច្នេះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបភេទគណននិទ្ទេស ដែលជាខាងដើម នៃពាក្យសួរដល់ចំនួនប្រភេទនៃព្រះសូត្រ ដូចតទៅនេះថា បទថា សប្បុរិសសំសេវេ បានដល់ ក្នុងការសេពគប់មនុស្សល្អដោយប្រពៃ ។ បទថា អធិ-