អាធិបតេយ្យដ្ឋនិទ្ទេស
ក្បាលទី 58 · ទំព័រ 110
គប្បីជ្រាបវិនិច្ផ័យក្នុងអាធិបតេយ្យដ្ឋនិទ្ទេស ដូចតទៅនេះថា ការពោលដល់ការលះធម៌ដែលជាបដិបក្ខនៃឥន្ទ្រិយនីមួយៗ មាន អស្សទ្ធិយំ បជហតោ ជាដើម លោកពោលដើម្បីការសម្រេចភាពជាអធិបតី ក្នុងការសម្រេច កិច្ចនៃការលះធម៌ជាបដិបក្ខរៀងៗខ្លួន សូម្បីក្នុងខណៈមួយ ។ លោកពោលដល់ឥន្ទ្រិយ ៤ ដ៏សេស ធ្វើឲ្យសម្បយុត្តដោយឥន្ទ្រិយ នោះឯង ។ ម្យ៉ាងទៀត គប្បីជ្រាបថា លោកពោលធ្វើឥន្ទ្រិយនីមួយៗឲ្យជា ធុរៈក្នុងខណៈផ្សេងៗគ្នា ហើយធ្វើឥន្ទ្រិយនោះៗ ឲ្យជាធំជាងធម៌ ដែលជាបដិប ក្ខនោះៗ ហើយធ្វើឥន្ទ្រិយដ៏សេសឲ្យអនុលោមតាមឥន្ទ្រិយនោះទៅ ។ ចំណែកបទថា កាមច្ផន្ទំ បជហតោ ជាដើម លោកពោលដោយអំណាច នៃខណៈមួយនោះឯង ។