អាទិវិសោធនដ្ឋនិទ្ទេស

ក្បាលទី 58 · ទំព័រ 111

គប្បីជ្រាបវិនិច្ផ័យក្នុងអាទិវិសោធនដ្ឋនិទ្ទេស ដូចតទៅនេះថា បទថា អស្សទ្ធិយសំវរដ្ឋេន សីលវិសុទ្ធិ បានដល់ ឈ្មោះថា សីលវិសុទ្ធិ ព្រោះជាគ្រឿងជម្រះមន្ទិលនៃសីលដោយអត្ថថា ហាម គឺដោយអត្ថថា វៀរ នូវការមិនមានសទ្ធា ។ បទថា សទិ្ធន្ទ្រិយស្ស អាទិវិសោធនា បានដល់ ជាគ្រឿងជម្រះសីល ដែលជាខាងដើម ដោយអំណាចជាឧបនិស្សយប្បច្ច័យដល់សទ្ធ្រិន្ទិយ ។ គប្បីជ្រាបឥន្ទ្រិយដ៏សេសនិងឥន្ទ្រិយ ដែលជាហេតុនៃការសង្រួមកាមច្ឆន្ទៈជាដើម ដោយន័យនេះ ។